កម្មករសិប្បកម្មគុយទាវម្នាក់បើករ៉ឺម៉កបុកគូថរថយន្តឈប់ស្ងៀមបណ្តាលឲ្យបាក់ក ស្លាប់ខ្លួនឯង

0
324

ភ្នំពេញ ៖ បុរសម្នាក់បានបាក់ កស្លាប់យ៉ាងអណោចអធមនៅនឹងកន្លែងកើតហេតុទំនងដោយសាបើកម៉ូតូសណ្ដោងរ៉ឺម៉កក្នុងល្បឿនលឿនពេកក៏បានជ្រុលទៅបុកគូថរថយន្តឈប់ស្ងៀមពីក្រោយពេញទំហឹងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ក្រុមហ៊ុនocic ជិតនឹងរង្វង់មូលបាល់ ស្ថិតក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សាមុន ដារ៉ា អាយុ៣៩ឆ្នាំ មុខរបរកម្មករសិប្បកម្មគុយទាវ នៅសង្កាត់បាក់ខែង មានប្រពន្ធកូន២នាក់ ស្រុកកំណើតនៅភូមិ ព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកHINO ប្រភេទដឹកទំនិញ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AR-3793 មកឈប់នៅចំណុចទីតាំងខាងលើដែលជាចំណុចផ្លូវកោង ដោយរង់ចាំដឹកកម្មករសំណង់ជាច្រើននាក់ទៅធ្វើការ។

ប្រភពបន្តថា ខណៈពេលកំពុងតែរងចាំកម្មករឡើងលើរថយន្តក៏មានបុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កដោយមានដឹកសរសៃគុយទាវ និងរវល់តែឈ្ងោកចុចទូរសព្ទមិនបានមើលមុខ ក៏ជ្រុលទៅបុកគូទរថយន្ត រថយន្តខាងលើពេញទំហឹង បណ្តាលឲបែកក្បាលបាក់កស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុទាំងរថយន្តនិងម៉ូតូសណ្ដោងរ៉ឺម៉កត្រូវបានធ្វើការវាស់វែងដោយជំនាញផ្នែក ចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញយកទៅរក្សាទុក នៅផ្នែកជំនាញនៃការិយាល័យដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ រីឯសពប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...