មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានជនសង្ស័យ៣នាក់ និងថ្នាំញៀនជាង៣គីឡូក្រាមក្នុងរាជធានីភ្នំពេញ

0
12898

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ និងថ្នាំញៀនជាង៣គីឡូ ត្រូវមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបបាន ក្នុងរាជធានីភ្នំពេញ ពីរគោលដៅផ្សេងគ្នា ដែលប្រតិបត្ដិការនេះ ធ្វើឡើងនាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។

កម្លាំងជំនាញ (ក៧) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំលោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ និងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន បានបើកស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនខុសច្បាប់ ពីរគោលដៅផ្សេងគ្នា ដែលគោលដៅទី១. នៅចំណុចក្បែក្លោងវត្តតាំងក្រសាំង ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងគោលដៅទី២. ចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុងភូមិគោកឃ្លាង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ៣នាក់ ១ឈ្មោះ សឹង សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ, ២ឈ្មោះ ប្រាក់ ឌីម៉ង់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ, ៣ឈ្មោះ ពៅ សាវិន ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ។ ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងបានរួមមាន ម្សៅសថ្លា សង្ស័យថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់៣,១​៦៥​.១៩ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន២គ្រឿង, ឧបករណ៍វិចខ្ចប់ថ្នាំញៀនមួយចំនួន៕

Facebook Comments
Loading...