បុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួនព្រោះខឹងម្តាយបង្កើតស្តីបន្ទោសរឿងខ្ចីលុយម្តាយក្មេក៥០ដូល្លារ

0
5587

ភ្នំពេញ ៖ បុរសម្នាក់ព្រោះតែម្តាយបង្កើតស្តីបន្ទោសរឿងខ្ចីលុយម្តាយក្មេក៥០ដូល្លារបានសម្រេចចិត្តយកខ្សែលីឡុងមួយខ្សែចងភ្ជាប់នឹងដើមអំពិលទឹកសម្លាប់ខ្លួនចោលប្រពន្ធដែលមានផ្ទៃពោះជិតគ្រប់ខែ ដែលហេតុការណ៍នេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង១៥នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចដីឡូត៍មួយកន្លែងភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះពៅ ធារ៉ូ អាយុ២៧ឆ្នាំ មានមុខរបរដើរសង់រោងការនិងរោងបុណ្យស្នាក់នៅភូមិ សង្កាត់កើតហេតុខាងលើ។ តាមប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹងថានៅមុនពេលកើតហេតុនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះបានទៅខ្ចីលុយម្ដាយក្មេកបានចំនួន៥០ដុល្លារ ហើយខណៈពេលមកដល់ផ្ទះវិញក៏បានប្រាប់ម្ដាយបង្កើត។

ប្រភពបន្តថា ភ្លាមៗនោះត្រូវបានម្ដាយបង្កើតស្ដីបន្ទោស លុះព្រឹកឡើងនៅវេលាម៉ោង៦ និង១៥នាទី ប្រជាពលរដ្ឋគាត់ដើរហាត់ប្រាណក៏ប្រទះឃើញជនរងគ្រោះយកខ្សែនីឡុងពណ៌សទៅចងជាប់នឹងដើមអំពិលទឹកសម្លាប់ខ្លួនបាត់ទៅហើយ ភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ហើយបានប្រាប់ឱ្យក្រុមគ្រួសារនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ។

ប្រភពព័ត៌មានបានបន្តទៀតថាក្រោយពីសមត្ថកិច្ចមូលដ្ឋានមកដល់កន្លែងកើតហេតុក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញដើម្បីចុះមកកន្លែងកើតហេតុពិនិត្យលើដងខ្លួនសាកសព។ ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យលើដងខ្លួនសពបានបញ្ជាក់ថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដមែន៕

Facebook Comments
Loading...