កម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនខជនសង្ស័យប្តីប្រពន្ធ២នាក់ក្នុងសកម្មភាពលួចដោះស្លាកលេខរថយន្ត

0
365

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្រះចកខណ្ឌដូនពេញឃាត់ខ្លួនខជនសង្ស័យប្តីប្រពន្ធ២នាក់ ណៈពួកគេធ្វើសកម្មភាពលួចដោះស្លាកលេខរថយន្តរបស់គេហើយត្រូវម្ចាស់គេមកទាន់ក៏ស្រែកឆោឡោថាចោរៗត្រូវចាប់ខ្លួនបានតែម្តង ដែលហេតុហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង០០ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ៣៥ ផ្លូវលេខ៩៣ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ដែលឃាត់ខ្លួននោះឈ្មោះ ជា តារា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ រឿន សូនី ហៅប្លោក សូនី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពលួចដោះយកផ្លាកលេខរថយន្ត នៅចំណុចមុខផ្ទះលេខ៣៥ ផ្លូវលេខ៩៣ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងចាប់យកផ្លាកលេខរថយន្តមួយសន្លឹកលេខ ភ្នំពេញ 2BB-1952 ផ្នែកខាងក្រោយ(ជារបស់ជនរងគ្រោះ)ទួលណឺវ៉ីស ដងជ័រពណ៌ខ្មៅ លាយពណ៌ការ៉ូតមួយសម្រាប់ដោះផ្លាកលេខ,សោរខ្សៀរលេខ៨ រាងអក្សរ អិល(L)ចំនួន០២,សោរលេខ១០,១១ចំនួន០១,ដែកសរសៃលួសសម្រាប់ឆ្កឹះសោរផ្ទះចំនួន០៣,កូនកាបូបស្ពាយមួយ ពណ៌ទឹកប៊ិច និងម៉ូតូមួយគ្រឿងម៉ាក TODAY ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ 1BZ-2745 លេខតួ 1544392 (ជារបស់ជនសង្ស័យឈ្មោះ ជា តារា)។

សមត្ថកិច្ចបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៦ និង៣០នាទី ជនរងគ្រោះឈ្មោះយ៉ង់ ពុធ ភេទប្រុស អាយុ៤០ឆ្នាំ បានប្រឡប់មកពីរត់តាកស៊ីយករថយន្តរបស់ខ្លួនម៉ាក HYUNDAI GRAND STAREX ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2BB-1952 មកចតទុកមុខផ្ទះលេខ៣៥ ផ្លូវលេខ៩៣ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដូចសព្វដង រួចក៏ចូលសំរាកក្នុងផ្ទះ រហូតដល់ម៉ោង០០ និង១០នាទី នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ មានអ្នកជិតខាងទូរស័ព្ទប្រាប់ជនរងគ្រោះថាចោរលួចដោះផ្លាកលេខរថយន្ត ពេលនោះជនរងគ្រោះបានបើកទ្វារផ្ទះចេញមកឃើញជនសង្ស័យឈ្មោះ ជា តារា ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ រឿន សូនី ហៅប្លោក សូនី ភេទស្រី អាយុ២៦ឆ្នាំ កំពុងធ្វើសកម្មភាពលួចដោះយកផ្លាកលេខរថយន្តរបស់ខ្លួន បានស្រែកឆោលឡោចោរៗ ស្របពេលសមត្ថកិច្ចមូលដ្ឋានល្បាតទៅដល់អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាងផ្លាកលេខរថយន្តខាងលើ នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕

Facebook Comments
Loading...