Bayern បំបាក់ Barca ៨-២ មិនគួរឲ្យជឿ ក្នុងវគ្គ៨ក្រុមចុងក្រោយ ពាន Champions League

0
37100

ក្រុងលីស្បោន ៖ វាពិតជាធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលម្តងទៀត តាមរយៈក្រុមខ្លារខិន Bayern Munich របស់អាល្លឺម៉ង់ បំបាក់ក្រុមអេស្ប៉ាញ FC Barcelona ក្នុងលទ្ធផល ៨-២ មិនគួរឲ្យជឿ ក្នុងវគ្គ៨ក្រុមចុងក្រោយ នៃពានអឺរ៉ុប UEFA Champions League នារាត្រីថ្ងៃសុក្រទី១៤ ខែសីហា ឆ្នាំ២០២០ នៅប្រទេសព័រទុយហ្គាល់។

តាមរយៈលទ្ធផលស៊ីគ្នាដល់ទៅ ១០គ្រាប់នេះ ជារឿងដែលកម្រកើតមាន និងត្រូវបានប្រដូចទៅនឹងការឈឺចាប់បំផុតនៅពេលក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ បំបាក់ម្ចាស់ផ្ទះសាំបាប្រេស៊ីល កាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup 2014 ទៀតផង។

រឿងដ៏ភ្ញាក់ផ្អើលមួយទៀត គឺកីឡាករក្រុម Bayern Munich បានច្រឡំថា ពួកគេកំពុងលេងទល់នឹងប្រេស៊ីលទៀតផង តែតាមពិតទល់នឹងក្រុមអេស្ប៉ាញ FCBarcelona ទៅវិញទេ ដែលស្ថិតក្រោមការបង្វឹករបស់លោក Quique Setien នៅពេលពួកគេនាំមុខ៤-១ ក្នុងរយៈពេល ៤៥នាទីដំបូង។នេះក៏ជាប្រវត្តិឈឺចាប់ទី២ របស់ Barcelona ផងដែរ ក្រោយពេលចាញ់ Bayern Munich ក្នុងលទ្ធផល ៧-០ ទាំងពីរជើងកាល Champions ឆ្នាំ២០១៥។

គួរបញ្ជាក់ផងថា ២គ្រាប់របស់ក្រុមអ្នកមានបុណ្យ FC Barcelona គឺខ្សែការពារ David Alaba ធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី៧ និង Luis Suarez រកបាន ១គ្រាប់នៅនាទី៥៧ ពីការបញ្ជូនបាល់របស់ Jordi Alba នៅពេលដែលកីឡាករ ៦នាក់របស់ Bayern Munich ចែកគ្នាស៊ុតយ៉ាងសប្បាយ សូម្បីតែខ្សែការពារ Joshua Kimmich ក៏រកបាន ១គ្រាប់ផងដែរ។

អតីតជើងឯក Champions League ៥សម័យកាល Bayern Munich ត្រូវរង់ចាំរវាងក្រុមឈ្នះ Manchester City ទល់នឹង Lyon រាត្រីនេះ ដើម្បីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាសប្តាហ៍ក្រោយ៕

Facebook Comments
Loading...