ក្រុមReal Madrid បានបាយៗពីពានរង្វាន់Champions Leagueបន្ទាប់ពីចាញ់ក្រុម Manchester Cityទាំងពីជើង

0
18656

កីឡាបរទេស ៖ ក្រុមអធិរាជស Real Madrid បានបាយៗពីពានរង្វាន់ UEFA Champions League ហើយត្រឹមវគ្គ១៦ក្រុមចុងក្រោយប៉ុណ្ណោះ បន្ទាប់ពីបានបរាជ័យក្រោមថ្វីជើងក្រុម Manchester City ទាំងក្នុងដីនិងក្រៅដី។

ក្រុម Real Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Manchester City ​ក្នុង​លទ្ធផល ២-១ ​ទៀត​នៅ​ជើង​ទី​២​នេះ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​បរាជ័យ​ទាំង​ពីរ​ជើង ៤-២ ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ UEFA Champions League​។

​ការរកបាន២​គ្រាប់​របស់​ក្រុម Man City ​នៅ​យប់មិញ​នេះ ​កើត​ឡើង​ក្រោយ​ពី​ខ្សែ​ការពារ Varane ​បង្ក​កំហុស​ធ្វើ​ឱ្យ​កីឡាករ​របស់​ក្រុម​លោក Pep ​មាន​ឱកាស​ឆក់​យក​បាល់​បាន ដើម្បី​សម្រេច​ទី​តែ​ម្ដង។ ​យ៉ាងណាមិញ ​កំហុស​ដែល​បង្ក​ឱ្យ​មាន​គ្រាប់​បាល់​២​គ្រាប់​នេះ​ដែរ ​ធ្វើ​ឱ្យ​ខ្សែ​ការពារ​បារាំង​ទទួល​កំហុស ​និង​សុំទោស​ជា​សាធារណៈ​ដល់​អ្នក​គាំទ្រ ​និង​សមាជិក​ក្រុម​ផង​ដែរ។Varane ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ខ្ញុំ​ចង់​បង្ហាញ​មុខ​របស់​ខ្ញុំ ខ្ញុំ​ជា​អ្នក​បង្កើត​កំហុស។ នេះ​ជា​ខ្ញុំ ​ហើយ​យើង​បាន​បរាជ័យ​ហើយ។ ខ្ញុំ​សុំទោស​មិត្ត​រួម​ក្រុម ​ហើយ​ខ្ញុំ​ក៏​មិន​សប្បាយ​ចិត្ត​ដែរ ពេល​យើង​ធ្លាក់​ត្រឹម​វគ្គ​នេះ។ វា​មិន​កើត​ឡើង​ច្រើន​ទេ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្ញុំ​កន្លង​មក​នេះ”៕

Facebook Comments
Loading...