ស្ត្រីម្នាក់ត្រូវគេឆក់ការបូបអស់លុយអស់ជាង៤ពាន់ដុល្លារ ពេលជិះម៉ូតូដល់មុខវត្តស្ទឹងមានជ័យ 

0
10646

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបដៃពីស្ត្រីជនរងគ្រោះម្នាក់បានសម្រេចរួចជិះម៉ូតូគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៤០ នាទីរសៀលថ្ងៃទី១ ខែសីហាឆ្នាំ២០២០ នៅត្រង់ចំណុ​ចមុខវត្តស្ទឹងមានជ័យ ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

បើតាមសម្ដីរបស់ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកអាយខនពណ៌ក្រហមលាយស ធ្វើដំណើរតាមដងផ្លូវ ២៧១ ក្នុងទិសដៅពីលិចទៅកើត រួចក៏បានបត់ស្ដាំឡើងមកផ្លូវបេតុងតាមក្រោមក្រោមស្ពានស្ទឹងមានជ័យ ស្រាប់តែមកដល់ចំណុចមុខវត្តស្ទឹងមានជ័យ ក៏មានជនសង្ស័យម្នាក់ជិះម៉ូតូមិនចាំម៉ាកមកអែបគាត់រួចក៏បានធ្វើសកម្មភាពឆក់កាបូបលុយរបស់គាត់រួចក៏បានជិះម៉ូតូបត់ឡើងទៅផ្លូវព្រះមុនីរ៉េតសំដៅទៅផ្សារដើមគ គេចខ្លួនទៅបាត់ស្រមោល។

ភ្លាមៗនោះរូបគាត់ក៏បានស្រែកថារចោលៗដើម្បីឲ្យប្រជាពលរដ្ឋជួយ និងបានដេញតាមជនសង្ស័យពីក្រោយរហូតទៅដល់ក្រោមស្ពានអាកាសស្ទឹងមានជ័យក៏បានឃើញសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដែលឈរជើងនៅគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ក៏បានប្រាប់ពីដំណើររឿង ពេលនោះសមត្ថកិច្ចក៏បានទាក់ទងមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីយកជនរងគ្រោះមកចង្អុលបង្ហាញនូវទីតាំងកន្លែងកើតហេតុ។

ស្ត្រីរងគ្រោះបានបន្តទៀតថានៅក្នុងកាបូបនោះគឺមានលុយដុល្លារចំនួន1400ដុល្លាចំណែកមាស១ដំឡឹង២ជី និងលុយខ្មែរចំនួនជាង៥០ ម៉ឺនបើសរុបទាំងអស់ជិត4ពាន់ដុល្លា​រដែលជនសង្ស័យបានយកឆក់យកទៅ។ក្រោយមកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសទៅតាមច្បាប់៕

Facebook Comments
Loading...