ភ្នំពេញ ៖ កិច្ចសហប្រតិបត្តិការបង្ក្រាបករណីបទល្មើសដឹកជញ្ជូន ជួញដូរគ្រឿងញៀន ឆ្លងដែនពីប្រទេសឡាវ មកកម្ពុជាសមត្ថកិច្ចកម្ពុជា យើងបានធ្វើការឃាត់ជនសង្ស័យ២នាក់ ចាប់យកថ្នាំញៀន២០០គីឡូក្រាម។
សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់អោយដឹងថា ដោយអនុវត្តន៍តាមការដឹកនាំបញ្ជារផ្ទាល់របស់លោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោក សួស សុខដារា ស្នងការនគរបាលខេត្តព្រះវិហារ បានចាត់តាំង ដឹកនាំស្រាវជ្រាវ ករណីបទល្មើសដឹកជញ្ជូន ជួញដូរគ្រឿងញៀន ឆ្លងដែន ពីប្រទេសឡាវ មកកម្ពុជាកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។
កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងជំនាញ (ក១) របស់មន្ទីរប្រឆាំ បទល្មើសគ្រឿងញៀន និងនាយកដ្ឋានស៊ើបការនិងបច្ចេកទេស ដោយមានការសំរបសំរួលដឹកនាំពីព្រះរាជអជ្ញា នៃអយ្យកាអមសាលាដំបូង ខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ បានបើកការស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន តាមផ្លូវទឹកជាលទ្ធផល ឃាត់ខ្លួនជនសង្ស៏យ២នាក់ វត្ថុតាង ចាប់យកសារធាតុញៀនប្រភេ ម៉េតំហ្វេតាមីនចំនួន២០១កញ្ចប់ធំ ស្មើរទម្ងន់ ២០០គីឡូក្រាម ម៉ូតូកង់៣(ឥណ្ឌា)១គ្រឿង។ចំពោះករណីបទល្មើសដឹកជញ្ជូន ជួញដូរគ្រឿងញៀន ឆ្លងដែន ពីប្រទេសឡាវ មកកម្ពុជា សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន កំពុងបន្តនីតិវិធី ចាត់ការតាមច្បាប់៕