ភ្នំពេញ ៖ យុវជនម្នាក់បាន បែកក្បាលស្លាប់យ៉ាងអាណោចអាធម៍ខណះជិះម៉ូតូប៉ះដៃចង្កូតជាមួយរថយន្តទេសចរណ៍មួយគ្រឿងទៀតដូលចូលក្រោមរថយន្តកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខផ្សារជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ពូ វ័ន ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់មករថយន្តបានព្យាយាមគេចខ្លួនតែត្រូវប្រជាការពារឃាត់បាននៅចំណុចរង្វង់មូលចោមចៅ។
ជនរងគ្រោះឈ្មោះឡូនសៀង លី ភេទប្រុសអាយុ១៦ ឆ្នាំ ជាសិស្សសាលាN C IC ថ្នាក់ទី៧ ស្រុកកំណើតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ តាមសាក្សីនៅកន្លែងបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃើញ រថយន្តកូរ៉េ មួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាស៊េរីឆ្នាំ២០២០ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1K 7116បេីកបរដោយយុវជនម្នាក់ធ្វើដំណើរតាមមកពីក្រោយហើយបានទាក់ដៃចង្កូតជាមួយទេសចរណ៍មួយគ្រឿងទៀតបណ្តាលឲ្យដួលចូលក្រោមរថយន្តកូរ៉េពណ៍ ពាក់ស្លាកលេខកំពង់ចាម3A 5449 កិ
នស្លាប់យ៉ាងអាណោចអាធម៍ ។ ភ្លាមនោះរថយន្តបានបន្តដំណើរទៅមុខទៀតរហូតទៅដល់រង្វង់មូលចោមចៅទើបត្រូវបានប្រជាការពារដេញឃាត់បានតែម្តង។
ក្រោយកើតហេតុម្ចាស់រថយន្តត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣បណ្ណោះអាសន្នរងចាំជំនាញមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់ចំណែកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕