បុរសម្នាក់ចូលលួចទូរស័ព្ទដៃអ្នកជម្ងឺនៅក្នុងមន្ទីរពេទ្យបានសម្រេចតែត្រូវជាប់អន្ទាក់ប៉ូលិស

0
5391

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទរបស់ឪពុកអ្នកជំងឺដែលនាំកូនមកព្យាបាលនៅមន្ទីពេទ្យ កាលពីវេលាម៉ោង០៦ព្រឹកថ្ងៃ២៣ ខែកក្កដាឆ្នាំនៅចំណុចអគារសំរាកមុខបន្ទប់លេខ១០២ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង ផ្លូវ១១៤ ភូមិ៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថាជនសង្ស័យត្រូវឈ្មោះ ខាន់ សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះលេខ៣២១ ផ្លូវវិហារចាម ភូមិ២ សង្កាត់ជ្រោ​យចង្វារ ខណ្ឌជ្រោយចង្វា។ ចំណែកជនរងគ្រោះ ឈ្មោះណុប ឯម ភេទប្រុស  អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៤៣ ភូមិខ្លំ ឃុំពាមមន្ទារ ស្រុកកំពុងត្របែក ខេត្តព្រៃវែង។ ចំណែកវត្ថុតាងចាប់យកទូរស័ព្ទដៃ01គ្រឿង ម៉ាកOPPO A5 ពណ៌ខ្មៅ មានស៊ឹមលេខ097 24 82 955 (បានប្រគល់ជូនជនរងគ្រោះជាបណ្តោះអាសន្នវិញ)។

ប្រភពដដែលបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបាននាំកូនប្រុសមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង បន្ទប់លេខ១០២ លុះរហូយដល់វេលាម៉ោង២២និង០០ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានរៀបចំកន្លែងគេងនៅមុខបន្ទប់លេខ១០២ដោយទុកទូរស័ព្ទដៃនៅជិតខ្លួនហើយក៏គេងលក់បាត់ទៅ លុះរហូតដល់វេលាម៉ោង០៥និង៣០នាទីទៀបភ្លឺ ស្រាប់តែជនសង្ស័យឈ្មោះ ខាន់ សីហា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បានឡើងមកជាន់ទី១ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង ក៏ឃើញជនរងគ្រោះកំពុងដេក ជនសង្ស័យបានធ្វើសកម្មភាពលួចយកទូរស័ព្ទនោះបានសម្រេចកាន់ជាប់និងដៃរត់ចុះមកខាងក្រៅមន្ទីរពេទ្យព្រះអង្គឌួង ស្របពេលនោះកម្លាំងល្បាតរបស់ប៉ុស្តិ៍មានការសង្ស័យក៏ឆែកខ្លួនជនសង្ស័យឃើញទូរស័ព្ទដៃ ទើបជនសង្ស័យបានសារភាពប្រាប់កម្លាំងយើងថា បានធ្វើសកម្មភាពលួចទូរស័ព្ទដៃនៅចំណុចខាងលើ ទើបកម្លាំងយើងបាននាំជនសង្ស័យ រួមជាមួយវត្ថុតាង មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំនុំរឿងតាមនិតិវិធី នៃច្បាប់៕

Facebook Comments
Loading...