ក្រសួងសុខាភិបាល បានចេញសេក្តីប្រកាសស្តីពីការផ្ទុះឡើងនៃជំងឺឈឺកគន់ហ្គង់យ៉ា (Chikunngunya)នៅខេត្តបន្ទាយមានជ័យ

0
4233

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៣ កក្កដា ២០២០ នេះបានចេញសេក្តីប្រកាស ស្តីពីការផ្ទុះឡើងនៃជំងឺឈឺកគន់ហ្គង់យ៉ា (Chikunngunya) នៅខេត្តបន្ទាយមានជ័យ ដែលមានរោគសញ្ញារួមមានៈ គ្រុនក្តៅស្រួចស្រាវលើសពី ៣៨អង្សាសេ ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺក្បាល ក្អួតចង្អោរ អស់កំលាំង មានស្នាមកន្ទួលក្រហមលើខ្លួន និងកន្ទួលក្រហមលើស្បែកដៃ។។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ក្នុងពេលថ្មីៗនេះ មានការកើតចេញនូវជំងឺឈឺក គន់ហ្គង់យ៉ា (Chikunngunya) ដែលហៅកាត់ថា ឈឺក (CHIK) នៅក្នុងភូមិមួយចំនួននៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចាប់តាំងពីថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅក្នុងភូមិក្បាលកោះភូមិអូរជ្រៅ ភូមិប៉ោយប៉ែត ភូមិព្រៃគប់ ភូមិអូរនាង និងភូមិតឫស្សី នៃសង្កាតប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមានចេញរោគសញ្ញា គ្រុនក្តៅ ៣៨អង្សាសេ កន្ទួលក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង។

ជំងឺគ្រុនឈឺក (CHIK) គឺជាជំងឺបង្កឡើងដោយវីរុសឈីក ហើយចម្លងតាមរយៈមូសខ្លាញីខាំ ជាពិសេស ខាំនៅពេលថ្ងៃ។ រោគសញ្ញារួមមានៈ គ្រុនក្តៅស្រួចស្រាវលើសពី ៣៨អង្សាសេ ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺក្បាល ក្អួតចង្អោរ អស់កំលាំង មានស្នាមកន្ទួលក្រហមលើខ្លួន និងកន្ទួលក្រហមលើស្បែកដៃ។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា៖ ការទប់ស្កាត់ និងការពារជំងឺ ឈឺក (CHIK) គឺវាដូចគ្នាទៅនឹងជំងឺគ្រុនឈា មដែរ ដោយផ្អែកទៅលើការការពារកុំឲ្យមូលខ្លាញីខាំ តាមរយៈការកំចាត់វត្ថុដក់ទឹក ដែលជាជម្រកនៃការកកើតសត្វមូសនេះ៕

Facebook Comments
Loading...