អ្នក​ចាត់ការ​ក្រុម Man Utd ​នៅ​តែ​មាន​ទំនុក​ចិត្ត​ ​ថា​ក្រុម​របស់​លោក​នឹង​ជ្រៀត​ចូល​តំបន់Top4បាន​

0
27502

កីឡាបរទេស ៖ បន្ទាប់ពីលេងស្មើរយប់មិញលោក Ole Gunnar Solskjaer ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា Manchester United ​នឹង​អាច​ចូល​លេង​ពាន​រង្វាន់ UEFA Champions League ​បាន​នៅ​រដូវ​កាល​ក្រោយបានដដែលព្រោះនៅ៣ប្រកួតចុងក្រោយទើបបញ្ចប់រដូវកាល។

​ក្រុម​បិសាច​ក្រហម Man Utd ​ខកខាន​ឱកាស​ឡើង​ទៅ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង Premier League ​ហើយ ​ក្រោយ​ពី​ពួកគេ​លេង​បាន​ត្រឹម​ស្មើ​ក្រុមSouthamp​ton ​ក្នុង​លទ្ធផល ២-២ ​នៅ​យប់មិញ​នេះ។

តែ​បើ​ទោះ​ជា​បាត់​ឱកាស​មាស​លើក​នេះ​មែន ប៉ុន្តែ​សម្រាប់​លោក Ole ​អ្នក​ចាត់ការ​ក្រុម Man Utd ​នៅ​តែ​មាន​ទំនុក​ចិត្ត​ខ្ពស់​ណាស់ ​ថា​ក្រុម​របស់​លោក​នឹង​ជ្រៀត​ចូល​តំបន់ Top4 ​បាន​។​

លោក​បាន​បញ្ជាក់​ថា​មិន​សប្បាយ​ចិត្ត​ទេ​ដែល​ក្រុម​បាន​បាត់​ឱកាស​នៅ​យប់មិញ ប៉ុន្ដែ​នេះ​ក៏​ជា​មេរៀន​ល្អ​មួយ​សម្រាប់​ក្រុម​ផង​ដែរ ​ដើម្បី​ត្រៀម​ប្រកួត​ខាង​មុខ​ទៀត។ ​បុរស​សញ្ជាតិ​ន័រវេស​នេះ ​ថា​កីឡាករ Man Utd ​ម្នាក់​ៗ ​ដឹង​ច្បាស់​ថា​ខ្លួន​ឯង​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​បាន​លេង UEFA Champions League ​ហើយ៕

Facebook Comments
Loading...