ទឹកភ្នែកជាមួយនិងកូនអកតញ្ញូជិត១០ ទ្រាំលែងបានឪពុកម្តាយមកសុំសមត្ថកិច្ចធ្វើកិច្ចសន្យាកាត់កាលចោលលែងទទួលដឹងឮ

0
11202

ភ្នំពេញ ៖ ឪពុកម្តាយដែលមិនស្រលាញ់កូនខំបីបាច់ថែរក្សាតាំងពីចាប់កំណើតរហូតធំដឹងក្តីបែជាកូនអកតញ្ញូមិនបានសងគុណឪពុកម្តាយវិញបែជារឹតតែធ្វើឲ្យគាត់ទឹកភ្នែកជិត១០ឆ្នាំបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ទាំងលុយកាក់ អស់រាប់ម៉ឺនដុល្លារ ទើបមកដល់ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ពួកគាត់រត់មករកសមត្ថកិច្ចប៉ុស្តិ៍ភ្លើងឆេះរទះ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ឲ្យជួយធ្វើកិច្ចសន្យាកាត់កាលកូនប្រុសខាងលើ ចេញពីបន្ទុកគ្រួសារចោល។

តាមប្រភពពីឪពុកឈ្មោះ ម៉ក់ សុន អាយុ៦២ឆ្នាំ មុខរបរកម្មករ និងម្តាយឈ្មោះ មែ អុន អាយុ៦៥ឆ្នាំ មុខរបរមេផ្ទះ ដែលមានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិកប់ភ្លុង សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានរៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសគាត់ឈ្មោះម៉ក់ នី ជាកូនប្រុសពៅនៅក្នុងបន្ទុកគ្រួសារ កន្លងមកឪពុកម្តាយបានរៀបចំឲ្យមានគូស្រករម្តងរួចមកហើយ ដោយមានកូនម្នាក់ជាចំណងដៃ តែដោយសារតែចរិតកូនរបស់គាត់ គិតតែពីការសប្បាយ គ្មានគិតគូររឿងរកស៊ីចិញ្ចឹមជីវិត គឺមានតែដើរលេងហ៊ឺហា សប្បាយគ្មានគិតប្រពន្ធកូន រហូតមានជម្លោះក្នុងគ្រួសារជាញឹកញាប់ ឈានដល់ការបែកបាក់ចែកផ្លូវគ្នា រស់នៅរៀងៗខ្លួន ដោយកូនប្រុសរបស់គាត់មករស់នៅជាមួយឪពុកម្តាយវិញ រយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងក្រុមគ្រួសារ និងលុយកាក់អស់រាប់ម៉ឺនដុល្លារ និងបង្កជម្លោះក្នុងគ្រួសារ និងមានការគំរាមកំហែង ជាញឹកញាប់ ធ្វើឲ្យពួគគាត់មានតែទឹកភ្នែក និងលំបាកផ្លូវចិត្ត ជាច្រើនឆ្នាំ ទើបមកដល់ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ពួកសម្រេចចិត្តរត់មករកសមត្ថកិច្ចប៉ុស្តិ៍ភ្លើងឆេះទេះ ដោយស្នើសុំឲ្យហៅ កូនប្រុសរបស់គាត់ ដែលមានឈ្មោះ ម៉ក់ នី មកធ្វើកិច្ចសន្យា កាត់កាលចេញពីក្រុមគ្រួសារ លែងពាក់ព័ន្ធជាអ្វីនិងគ្នា និងលែងដឹងឮរាល់បញ្ហាដែលកូនប្រុសឈ្មោះម៉ក់ នី បង្កទៀតឡើយ។

ដោយមានកិច្ចសន្យាលែងទទួលស្គាល់បុគ្គលឈ្មោះ ម៉ក់ នី ក្រុមគ្រួសារសូមប្រកាសជាសាធារណ:ថា រាល់បញ្ហាដែលពាក់ព័ន្ធនិងបុគ្គលខាងលើ គឺក្រុមគ្រួសារលែងទទួលស្គាល់ចាប់ពីពេលនេះតទៅ៕

Facebook Comments
Loading...