រថយន្ដដឹកត្រីត្រូវរថយន្ដតុងតឺន័របើកវ៉ាជែងគៀធ្លាក់ផ្លូវក្រឡាប់ចូលប្រឡាយចាក់ត្រីចោលចូលក្នុងទឹកខូចខាតអស់ចំនួន៥តោន

0
2099

ភ្នំពេញ ៖ រថយន្តដឹកត្រីមួយគ្រឿងត្រូវបានរថយន្តប្រភេទកុងតឺន័រវ៉ាជែងទៅប៉ះពេញទំហឹងបណ្តាលឲ្យរថយន្តដឹកត្រីធ្លាក់ផ្លូវក្រឡាប់ចូលប្រឡាយផ្ងាជើងច្រង៉ាងចាក់ត្រីចោលចូលក្នុងទឹកសំណាងល្អតៃកុងនិងថៅកែព្រមទំាងព្រូម្នាក់ទៀតលោតចេញទាន់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤និង១០នាទីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះៗ ស្តិតនៅក្នុងសង្កាត់គោក រការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តដឹកត្រីមួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 3E -7704 បើកបរដោយបុរសម្នាក់រួមដំណើរស្ត្រីម្នាក់ជាថៅកែនិងព្រូម្នាក់ទៀតក្នុងទិសដៅពីត្បូង មកជើង លុះមកជិតដល់ចំណុច កើតហេតុត្រូវបានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើវ៉ាជែងពីក្រោយ រួចទៅប៉ះគៀរថយន្តដឹកត្រីពេញទំហឹងបណ្តាលឲ្យរថយន្តដឹកត្រីធ្លាក់ប្រឡាយទឹកក្រឡាប់ផ្ងាជើងច្រង៉ាងចាក់ត្រីចោល តែសំណាងល្អហេតុការគ្រោះថ្នាក់ខាងលើនេះមិនបណ្តាលឲ្យរងរបួសតៃកុង បងប្អូនប្រជាពលរដ្ធដែលធ្វើដំណើជិតនោះទេគឺរងការខូចខាតតែរថយន្ត និងខូចខាតត្រីអស់ចំនួន៥ តោនតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុសមត្តកិច្ចមូលដ្ធានចុះមកដល់រួចទាក់ទងទៅខាងជំនាញចរាចរណ៍ខណ្ឌចុះមកពិនិត្យឃើញថាមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិ រដ្ធទេ ហើយក៍អោយម្ចាស់រថយន្តដឹកត្រីហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

Facebook Comments
Loading...