ដឹកគ្រឿងញៀនពីឡាវមកលក់នៅកម្ពុជា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំ២នាក់ និង៥ឆ្នាំម្នាក់

0
431

ភ្នំពេញ ៖ លោក អ៊ុក សុវណ្ណរិទ្ធិ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ហេង ផេង ជាតំណាងអយ្យការ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ឈ្មួញកណ្ដាល៣នាក់ដែលពាក់ព័ន្ធបទល្មើសដឹកជញ្ជូនគ្រឿងញៀនពីប្រទេសឡាវមកលក់នៅក្នុងរាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ២នាក់ និង៥ឆ្នាំម្នាក់ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ។

ជនត្រូវចោទដែលតុលាការផ្ដន្ទាទោសនេះទី១ ឈ្មោះ វង្ស សុខន ភេទស្រី អាយុ៥០ឆ្នាំ មេក្លោងនៅខេត្តស្ទឹងត្រែង។ ទី២ឈ្មោះ សៅ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ មេខ្លោងនៅភ្នំពេញ ។ ទាំង២នាក់ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ៣០ឆ្មាំនិងពិន័យជាប្រាក់ក្នុងម្នាក់ៗ១០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទដឹកជញ្ជូន រក្សាទុក និងជួញដូរនូវសារធាត់ញៀនហាមឃាត់។ ទី៣ឈ្មោះ សោម សារ៉ា វ័ន្ត ភេទប្រុស អាយុ៣៥ឆ្នាំ ដាក់ពន្ធនាគារចំនួន៥ឆ្នាំនិងពិន័យជាប្រាក់ចំនួន១០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ. ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តនៅចំណុចខាងមុខប្រៃសណីយ៌ សង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ វត្ថុតាងចាប់យករួមមានថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន ICE ទម្ងន់ប្រមាណជាង២០០០ក្រាម។

នៅក្នុងសវនាការ ជនជាប់ចោទទាំង៣នាក់បានសារភាពថា ពួកគេមានមេខ្លោងនៅប្រទេសឡាវ ហើយតែងតែនាំយកគបរឿងញៀនចូលមកភ្នំពេញច្រើនលើក ចាប់ពី២គីឡូក្រាម ដល់១០គីឡូមកលក់។ លុះលើកចុងក្រោយនេះយកមកទំងន់២គីឡូក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង៕

Facebook Comments
Loading...