បើករម៉កចុះចំណោតលឿនពេកក្រឡាប់បោកក្បាលជាមួយនិងឃឿនថ្មផ្លូវក្រោមដីបណ្តាលឲ្យរងរបួសធ្ងន់

0
547

ភ្នំពេញ ៖ យុវជនម្នាក់រងរបួសបែកក្បាលហូរឈាមជោគជាំពេញខ្លួនខណៈបើករម៉កសណ្តោងម៉ូតូក្រឡាប់ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យផ្លូវក្រោមដី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញយុវជនរងគ្រោះខាងលើបើកម៉ូតូសណ្តោងរម៉កមួយគ្រឿងគ្មានស្លាកលេខធ្វើដំណើរពីលើស្ពានអាកាសស្ទឹងមានជ័យចុះចំណោតផ្លូវក្រោមដីក្នុងល្បឿនយ៉ាងលឿនលុះដល់ចំនុចផ្លូវកោងបណ្តាលឲ្យក្រឡាប់បោកក្បាលផ្ទប់ជាមួយឃឿនថ្មរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនតាមរថយន្តសាមុយទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតនិងយករម៉កម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋសង្កាត់ស្ទឹងមានជ័យទី១ដើម្បីទុកប្រគល់ជូនម្ចាស់វិញ៕

Facebook Comments
Loading...