បើករថយន្តលឿនត្រង់ផ្លូវកែង បុកគោយន្តកន្ត្រៃយ៍បណ្តាលអោយស្លាប់បុរសម្នាក់

0
906

សៀមរាប ៖ បើករថយន្តលឿនត្រង់ផ្លូវកែង បុកគោយន្តកន្ត្រៃយ៍បណ្តាលអោយស្លាប់បុរសម្នាក់ ហេតុកាតណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង២៦នាទីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខវាលប្រដាប់ លើផ្លូវក្រាលគ្រួសក្រហម ស្ថិតនៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

រថយន្តបាឡែន ស៊េរីឆ្នាំ២០០២ ពណ៌ទឹកមាស ផ្លាកលេខ សៀមរាប 2A-8339 អ្នកបើកបរឈ្មោះ ឈួន លួន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិ ដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប បានស្លាប់នៅនឹងកន្លែងកើតហេតុ។ បានបុកប៉ះជាមួយនិង គោយន្តកន្ត្រៃ (មិនស្គាល់អត្តសញ្ញាណ) បានគេចបើកបរគេចខ្លួនបាត់។

មូលហេតុ៖ អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន មិនប្រយ័តក្នុងស្ថានភាពផ្លូវកែង។ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះត្រួតពិនិត្យ បានយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាន និងបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...