ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលដោយសារតែក្មេងតូចៗ៣នាក់មានប្រុស ស្រី២នាក់បានលង់ទឹកស្លាប់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី៨ខែឧសភានេះ នៅចំណុចទីលាន បូម ខ្សាច់ក្នុងភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។
យោងតាមប្រភពពីលោកវរសេនីយ៍ទោគឹម កល្យាណ អធិការរងនគរបាលខណ្ឌមានជ័យបានប្រាប់ឲ្យដឹងថា ក្មេងទាំង៣នាក់នេះគឺជាកូនចៅប្រជាពលរដ្ឋក្បែរទីតាំងកើតហេតុ។ ក្មេងដែលស្លាប់គឺស្រី២ប្រុស១ដែលមានអាយុ៣ឆ្នាំ៤ឆ្នាំនិង៥ឆ្នាំ។ បច្ចុប្បន្នសពក្មេងទាំង៣ត្រូវដឹកយកទៅដំកល់ធ្វើបុណ្យនៅវត្តចាក់អង្រែក្រោម៕
Facebook Comments
Loading...