កំពង់ឆ្នាំង ៖ មនុស្ស២នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ២គ្រឿងបុកគ្នាពេញទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ៥ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៥និង១៥នាទីនៅព្រឹកថ្ងៃទី09 ខែឧសភា ឆ្នាំ 2020 នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ54 និង55 ដែលស្ថិតនៅក្នុងភូមិ ច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
អធិការនគបាលស្រុកកំពង់ត្រឡាចលោកវរះសេនីយ៍ឯក នន ស៊ីណាត បានអោយដឹងតាមរយះទូរសព្ទថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តម៉ាក Hyundai ពណ៍ស ពាក់ស្លាកលេខកំពង់ឆ្នាំង3A 07 07 អ្នកបើកបរឈ្មោះអ៊ូ តង់ ភេទប្រុស អាយុ30 ឆ្នាំរស់នៅភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើកបរក្នុងទិសដៅពីខាងត្បូងឆ្ពោះទៅទិសខាងជើង នៅពេលដែលមកដល់ចំណុចខាងលើក៏បានបែកកង់មុខខាងឆ្វេងនិងបានរេចង្កូតមកខាងឆ្វេងទៅបុកនិងរថយន្តម៉ាកisuzu ពណ៍ស ពាក់ស្លាកលេខ ព្រះសីហនុ3A 2643 អ្នកបើកបរដោយឈ្មោះ សាំង សិលា ភេទប្រុស អាយុ33ឆ្នាំ រស់នៅភូមិ1 សង្កាត់4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងក្នុងដំណើរច្រាស់ទិសគ្នា។ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសមត្ថកិច្ចបានដាក់ការសន្និដ្ឋានថាបណ្ដាលមកពីកត្តារថយន្តនេះ(បែកកង់មុខខាងឆ្វេង)ហើយបណ្ដាលឲ្យជនរងគ្រោះ ចំនួន2នាក់
រងរបួសធ្ងន់ស្រាលនិងរថយន្ត2 គ្រឿងខូចខាតយ៉ាងធ្ងន់ធ្ងរ។បច្ចុប្បន្ន វត្ថុតាងត្រូវបានកម្លាំងជំនាញនាំយកមកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចដើម្បីរងចាំធ្វើការដោះស្រាយតាមនិតិវិធីនៅពេលក្រោយ៕