ភ្នំពេញ ៖ យុវជនម្នាក់បានទាក់ទងនារីតាមឆាត(ហ្វេសប៊ុក)រហូតឈានដល់ការរួមភេទបានសម្រេចមួយលើកលុះព្រឹកឡើងឪពុកម្តាយនារីគ្រោះដឹងប្ដឹងសមត្ថកិច្ចអោយចាប់ខ្លួន ដែលហេតុការនេះបានកើតឡើងវេលាម៉ោប្រមាណជា៤តាបភ្លឺ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជួសជុលម៉ូតូសុវណ្ណ ផ្លូវ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ កី អុលឡាវី ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ចំណែកនារីរងគ្រោះជាអនិតិជនឈ្មោះ ណ ផ ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
តាមការរៀបរាប់ឪពុកម្តាយនារីរងគ្រោះបានអោយដឹងថានៅយប់ថ្ងៃកើតហេតុពួកគាត់បានបាត់ស្រីពីផ្ទះហើយបានដើរករហូតដល់ម៉ោង០៤ទាបភ្លឺក៍ឃើញកូនស្រីគាត់នឹងជនសង្ស័យកំពុងនៅជាមួយគ្នាក៍ប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនតែម្តង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នង់បានអោយដឹងថា៖តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថាខ្លួននឹងនារីរងគ្រោះមានផ្ទះស្នាក់ជិតគ្នាហើយរូបគេនឹងនាងធ្លាប់មានទំនាក់ទំនងស្នេហាតាមរយះលេងហ្វេសប៊ុក(ឆាត) ហើយនៅថ្ងៃកើតហេតុខ្លួននឹងនារីរងគ្រោះបានឆាតណាត់ជួបគ្នានៅចំណុចមុខផ្ទះជួសជុលម៉ូតូ សុវណ្ណ ផ្លូវ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ដោយពួកគេទាំងពីនាក់បានព្រមព្រៀងគ្នារួមភេទរហូតបានសម្រេចចំនួនមួយលើកក្រោយមកទៀតពួកគេទាំងពីនាក់ក៍ដេកលេងជាមួយគ្នារហូតដល់ជិតភ្លឺហើយម្តាយនឹងឪពុកនាងឃើញក៍បណ្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនគេម្តង។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕