ឡៅ ចន្ទ្រា ជួបឈឿង វ៉ៃ ខណៈសួន ចាន់នី ឡើង​សងសឹកឡុង សំណាង

0
870

ភ្នំពេញ ៖ កីឡាករជើងខ្លាំងឡៅ ចន្ទ្រា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ឡើងជួបកីឡាករឈឿង វ៉ៃ អ្នកប្រដាល់របស់ក្លិបនាគរាជចតុមុខ ដើម្បីសងសឹកអោយសិស្សប្អូន ខណៈកីឡាករជើងខ្លាំងសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក ឡើង​សងសឹកកីឡាករឡុង សំណាង អ្នកប្រដាល់របស់ក្លិបសាលវ័នកីឡា នាថ្ងៃអា​ទិត្យ​ទី០៩ ខែឧសភា ឆ្នាំ២០២០នេះ ​លើ​សង្វៀន​ស៊ីអិនស៊ី។

កីឡាករឡៅ ចន្ទ្រា ដែលជួបជាមួយកីឡាករឈឿង វ៉ៃ ដើម្បីមកសងសឹកឲ្យសិស្សប្អូននេះក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះឈឿង វ៉ៃ ជាកីឡាករស្រករក្រោយហើយទើបនិងឡើងកុដ។ បច្ចប្បន្ននេះកីឡាករឡៅ ចន្ទ្រា ប៉ុន្មាន៦​ប្រកួត​ចុង​ក្រោយ​នេះ​ ត្រូវបាន​គេ​កត់​សម្គាល់​ថា​ប្រកួត​ឈ្នះ​រហូត​​នៅ​លើ​សង្វៀន​ប្រដាល់​ទាំងលក្ខណៈមិត្តភាពជាតិ និងអន្តរៈជាតិ។​

ចំណែកកីឡាករឈឿង វ៉ៃ គេក៍ជាជើងខ្លាំងដែលកំពុងតែធ្វើអោយអ្នកទស្សនាចង់តាមដាននៃការប្រកួតរបស់គេផងដែរ ដោយពីប្រកួតចុងក្រោយគេបានផ្តួលជើងខ្លាំងពីរនាក់ជាប់ៗគ្នា ស្នៀតខ្លាំងរបស់គេបានទាំងព្រមតែម្តង គឺកណ្តាប់ដៃវាយចេញហើយ ស្នៀតជើងក៍ទៅតាមទៀតដែរ ពិសេសស្នៀតកែងរបស់គេតែម្តង។ ចាំមើលឡៅ ចន្ទ្រា អាចសងសឹកឲ្យសិស្សប្អូនបានដែរឬយ៉ាងណា?។

ដោយឡែកកីឡាករសួន ចាន់នី ត្រូវឡើងសងសឹកនិងកីឡាករឡុង សំណាង ក្នុងប្រភេទ​ទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរធ្លាប់ជួបគ្នាកាលពីសប្តាហ៍មុន ក្នុងនោះឡុង សំណាង បានយកឈ្នះលើសួន ចាន់នីដោយពិន្ទុ។ សួន ចាន់នី ជាអ្នក​ប្រដាល់ជើងខ្លាំង​ទម្ងន់​មធ្យមប្រចាំ​កម្ពុជា​ម្នាក់នាពេល​បច្ចប្បន្ន​ដែល ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ជា​ច្រើន​នាក់មក​ហើយ គឺ​ឈ្នះច្រើនជាង​ចាញ់​​ព្រោះ​ស្នៀតក្បាច់គុណខ្មែរ​បុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយ​វាយមិនមានអំនួតនិង​មិន​ខ្លាច​គូរប្រកួតណាម្នាក់​នោះទេ។

ចំណែកកីឡាករ​ ឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាង​ច្រើ​ន​​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះ​ប្រើក្បាច់គ្រប់​ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃកែង និងជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូ​ល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំង​ស៊ុហ្វ​ដ៍ខ្លាំងរ​បស់គេ​ផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់​ជាបន្ត​បន្ទាប់។ ចាំមើលសួន ចាន់នី អាចសងសឹកលើឡុង សំណាង បានដែរឬយ៉ាងណា?៕

Facebook Comments
Loading...