Zlatan នៅតែខ្លាំងជាងCavani ដោយសំឡេង​គាំទ្រនៅក្លិប PSG

0
790

កីឡាបរទេស ៖ គណនី​ផ្លូវការ Ligue 1 ថ្មីៗ​នេះ បាន​បង្កើត​ការ Vote ជា​សំឡេង​លើ​បណ្តាញ​សង្គម Twitter ជុំវិញ​កំពូល​ខ្សែ​ប្រយុទ្ធ​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់​លីគ​បារាំង ២ រូប​មាន Zlatan Ibrahimovic និង Edinson Cavani។

គណនី​ខាង​លើ​បាន​សរសេរ​រៀបរាប់​ថា៖“ខ្សែ​ប្រយុទ្ធ​កំពូល​ទាំង​ពីរ​ដែល​សុទ្ធ​សឹង​ធ្លាប់​លេង​​ឲ្យ PSG បាន​ឡើង​មក​កាន់​ការ​បោះឆ្នោត​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ តើ​ម្នាក់​ណា​ល្អ​ជាង”។ជា​លទ្ធផល​បញ្ចប់​សំឡេង​គាំទ្រ​របស់ Zlatan គឺ​មាន​ច្រើន​ជាង​ដោយ​សរុប ៥៩ ភាគរយ​យក​ឈ្នះ​លើ Cavani មាន ៤១ ភាគរយ។

បញ្ជាក់​ថា Cavani ត្រៀម​នឹង​ផុត​កុងត្រា​ជាមួយ PSG នា​ចុង​រដូវ​កាល​នេះ​ហើយ ខណៈ Zlatan បាន​ចាយ​ពេល​នៅ​ក្លឹប​សេដ្ឋី​បារាំង​ចន្លោះ​ឆ្នាំ ២០១២-១៦៕

Facebook Comments
Loading...