ឈុត សេរីវ៉ាន់ថង ស្វាគមន៍តាញ់ មករា មកសងសឹក រីឯឌុម កែវដា ឡើងដណ្តើមប្រាក់លាននិងឡុង ឡា

0
1107

ភ្នំពេញ ៖ កីឡាករជើងខ្លាំងស្រករក្រោយឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង ស្វាគមន៍កីឡាករតាញ់ មករា អ្នកប្រដាល់នៃសមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ មកសងសឹកនិងដណ្តើមប្រាក់លាន ខណៈកីឡាករឌុម កែវដា អ្នកប្រដាល់មកពីក្លិបម្កុដរាជសីហ៍ ឡើងដណ្តើមប្រាក់លាននិងកីឡាករឡុង ឡា អ្នកប្រដាល់មកពីក្លិបអបរំកាយស្រុកអន្លុងវែង នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០២ ខែឧសភា ឆ្នាំ២០២០នេះ។

កីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង ត្រូវជួបជាមួយកីឡាករតាញ់ មករា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីធ្លាប់ជួបគ្នាម្តងដោយឈុត សេរីវ៉ាន់ថង យកឈ្នះលើតាញ់ មករា ដោយពន្ទុ។ កីឡាករឈុត សេរីវ៉ាន់ថង គេជាកីឡាករជើងថ្មីមែនតែគេចេះក្បាច់គ្រប់ស្នៀត ទាំងស្នៀតកណ្តាប់ដៃ កែង ជើងទាត់ និងជង្គង់ គេអាចប្រើបានទាំងអស់ ហើយខ្លាំងទៀតផង។

ចំណែកកីឡាករស្រករក្រោយតាញ់ មករា គេ​​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយ​រូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំពុង​តែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡា​ករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្ស​នា​ជក់ចិត្តជាខ្លាំងនោះ ព្រោះគេ​មាន​កណ្ដាប់​ដៃ និងកម្លាំងជើងទាត់​ខ្លាំង​ តែមិនសូវសំបូរច្ចេក​ទេសនិង​ល្បិ​ច​​កល​ប្រកួត​ប៉ុន្មានឡើយ ក៍ប៉ុន្តែគេមានកម្លាំងស៊ុហ្វខ្លាំង។ ចាំមើលតាញ់ មករា អាចសងសឹកឈុត សេរី វ៉ាន់ថង បានដែរឬយ៉ាងណា?។

ដោយឡែកកីឡាករឌុម កែវដា ជួបជាមួយកីឡាករឡុង ឡា វិញក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ ឌុម កែវដា គែជាអ្នកប្រដាល់ចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

រីឯឡុង ឡា គេមានស្នៀតខ្លាំងទាំងដៃទាំងជើងនិងកែង ដែលបានធ្វើឲ្យកីឡាករឡុង ឡា ផ្តួលដៃគូជា​បន្ត​បន្ទាប់ទាំងកីឡាករជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើង​ប្រកួតឈាន​ដល់​គូឯក និងប្រកួតលក្ខណៈមិត្ត​ភាពអន្តរជាតិ នាពេលកន្លងមក។ ​ចាំមើលរវាង​ឡុង ឡា និងឌុម កែវដា នេះន​រណា​ជា​អ្នកឈ្នះទទួលបានប្រាក់លាន?៕

 

Facebook Comments
Loading...