បុរសមានជំងឺសសៃប្រសាទដុតផ្ទះនៅសង្កាត់ព្រែកហូរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

0
730

កណ្តាល ៖ សមត្ថកិច្ចបានឃាត់អ្នកដុតផ្ទះនៅសង្កាត់ព្រែកហូរបានហើយ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ តាមពិតជនសង្ស័យឈ្មោះ សុខ សារី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកហូរកើតសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តា មុខរបរមិនពិតប្រាកដ និងមានជំងឺសសៃប្រសាទតែសំបុត្របញ្ជាក់ត្រូវសាមីខ្លួនដុតចោលអស់ហើយ។

ករណីធ្វើឲ្យខូចខាតដោយចេតនាដោយការដុតផ្ទះនោះបានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីយបថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ចំណុចផ្ទះជនរងគ្រោះភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយជនរងគ្រោះឈ្មោះ លី តុងឈិត ភេទប្រុសអាយុ៦៤ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ដូរ។រងគ្រោះដោយឆេះផ្ទះអស់មួយខ្នងធ្វើអំពីឈើនិងសម្ភារៈមួយចំនួន។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុតាមការបំភ្លឺរបស់បងប្អូនជនសង្ស័យ បានប្រាប់ថាជនសង្ស័យជាមនុស្សមានជំងឺសសៃប្រាសាទឈឺជាងមួយឆ្នាំមកហើយ និងធ្លាប់យកទៅព្យាបាលនៅមន្ទីពេទ្យរុស្សីទៀតផង តែសំបុត្របញ្ជាក់ពេទ្យព្រមទាំងសៀវភៅគ្រួសារ ត្រូវបានជនសង្ស័យដុតចោលអស់ហើយ,និងដើររើសសំរាមតាមផ្លូវជារៀងរាល់ថ្ងៃ, សូម្បីប្រជាពលរដ្ននិងអាជ្ញាធរក៏បានដឹងឮដែរ ហើយបានអោយបងប្អូនដាក់ច្រវ៉ាក់ជើងទុកនៅផ្ទះទៀតផង។

ប្រភពដដែលបានបន្តទៀតថាលុះមកដល់វេលាកើតហេតុខាងលើក៏ស្រាប់តែជនសង្ស័យបានកាត់ច្រវ៉ាក់រត់ចេញពីផ្ទះហើយទៅផឹកស្រាថ្នាំបណ្តាលស្រវឹងធ្វើអោយជំងឺរើឡើង រួចទៅដុតផ្ទះរបស់ជនរងគ្រោះខាងលើដែលម្ចាស់ទុកចោលមិនបានរស់នៅ បណ្តាលឲ្យចេះអស់តែម្តង៕

 

Facebook Comments
Loading...