វង្ស វិឆ័យ ស្វាគមន៍នី សុភី មកសងសឹក រីឯតាញ់ មករា សងសឹក ឈុត សេរីវ៉ាន់ថង

5
598

ភ្នំពេញ ៖ កីឡាករដែលកំពុងមានប្រជាប្រិយ វង្ស វិឆ័យ អ្នកប្រដាល់របស់ក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ ស្វាគមន៍កីឡាករនី សុភី អ្នកប្រដាល់នៃក្លិបកុលបុត្រគុនខ្មែរខណ្ឌទួលគោក មកសងសឹក ខណៈកីឡាករតាញ់ មករា អ្នកប្រដាល់នៃសមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ ឡើងសងសឹកកីឡាករឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡាខណ្ឌបាត់ដំបង នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០៤ ខែមេសា ឆ្នាំ២០២០។

កីឡាករវង្ស វិឆ័យ ត្រូវជួបកីឡាករនី សុភី ក្នុងប្រភេទម្ងន់៦៩គីឡូក្រាម អ្នកទាំងពីរធ្លាប់ជួបគ្នាម្តងមកហើយដោយលទ្ធផលវង្ស វិឆ័យ យកឈ្នះដោយពិន្ទុ។ ស្នៀតខ្លាំងរបស់វង្ស វិឆ័យ គឺជង្គង់ និងកណ្តាប់ដៃ ប៉ុន្តែការប្រកួតលើកនេះត្រូវបានអ្នកតាមដានកីឡាលើកឡើងថា វង្ស វិឆ័យ មានភាគរយឈ្នះហាសិបភាគរយប៉ុណ្ណោះលើកីឡាករនី សុភី បើទោះជាគេកំពុងឡើងកូដ វាយកម្រចាញ់គូប្រកួតទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេស ហើយធ្លាប់ឈ្នះនី សុភី ម្តងក៍ដោយ។

អ្នកប្រដាល់នី សុភី នរណា​ក៏ទទួល​ស្គាល់​ថា គេ​មាន​ស្នៀតជង្គង់​ល្អដែរ ពេល​ប្រកួត​រាល់លើក សុទ្ធតែផ្តួលដៃគូត​ស៊ូពីក្បាច់​ជង្គង់​ពិឃាត​របស់​គេនេះ​តែម្តង។ ការប្រកួត​ទាំង​ថ្នាក់​ជាតិនិងអន្តរៈជាតិ សុភីគេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់នេះណាស់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀក​ក៏​បាន​ហើយមានប្រសិទ្ធិភាពទៀត។ តែយ៉ាងណាកាលជួបជាមួយវង្ស វិឆ័យ នីសុភី ហាក់ចាញ់ស្នៀតជង្គង់ទៅវិញ ទើបធ្វើឲ្យគេចាញ់ទាំងមិនអស់ចិត្ត។ ចាំមើលការប្រកួតនេះនី សុភី អាចសងសឹកទៅលើវង្ស វិឆ័យ បានដែរឬយ៉ាងណា?។

ដោយឡែកកីឡាករឈុត សេរីវ៉ាន់ថង ឡើងស្វាគមន៍កីឡាករតាញ់ មករា មកសងសឹកម្តងទៀតបន្ទាប់ពីធ្លាប់ក្រកួតចាញ់ដោយពិន្ទុម្តងមកនោះ។ កី​ឡាករកម្ពុជាឈុត សេរីវ៉ាន់ថង គេជាកីឡាករវ័យក្មេងស្រករក្រោយមែនតែការប្រកួតរបស់គេពិតជាធ្វើបានល្អ ហើយស្នៀតខ្លាំងរបស់គេគឺល្អទាំងព្រមតែម្តង ការប្រកួតកន្លងមកគេចូលចិត្តវាយដកថយដើម្បីមើលចំណុចខ្សោយរបស់គូប្រកួត បើគេដឹងពីចំណុយខ្សោយហើយ គឺវាយសម្រុកយកឈ្នះតែម្តង។

ចំណែកកីឡាករតាញ់ មករា បច្ចប្បន្ននេះគេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយ​រូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំ​ពុង​តែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡា​ករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្ស​នា​ជក់ចិត្តជាខ្លាំងនោះ។ តាញ់ មករា ជា​អ្នក​ប្រដាល់​ដែល​មាន​កណ្ដាប់​ដៃ និងកម្លាំងជើងទាត់​ខ្លាំង​ តែមិនសូវសំបូរច្ចេក​ទេសនិង​ល្បិ​ច​​កល​ប្រកួត​ប៉ុន្មានឡើយ ក៍ប៉ុន្តែគេមានកម្លាំងស៊ុហ្វខ្លាំង។ ពីមុនមករាគេ​​វ៉ៃ​អាង​តែលើកម្លាំងបាយ​តែប៉ុណ្ណោះ ​តែមួយរយះមក​គេ​វាយ​ចេញ​ដោយកណ្តាប់ដៃ​ដាល់​ត្រូវ​ចំ​គោ​ល​ដៅ​បានច្រើន មួយៗ​តែ​ធ្ងន់​ចំណែក​ ឯ​ការពារ​របស់​គេ​ ក៏បាន​ល្អ​និង​រឹងមាំ​ផង​ដែរ។ ការជួបគ្នារវាងកីឡាករទាំង២នាក់​នេះត្រូវបានអ្នកវិភាគកីឡាប្រដាល់ក្នុងស្រុកអះអាងថា កីឡាករឈុត សេរីវ៉ាន់ថង នៅតែមានព្រៀបឈ្នះលើកីឡាករតាញ់ មករាដដែល។ ចាំមើលតាញ់ មករា អាចសងសឹកលើឈុត សេរីវ៉ាន់ថង បានដែរឬយ៉ាងណា?៕

Facebook Comments
Loading...

5 COMMENTS

  1. ventolin no prescription

    វង្ស វិឆ័យ ស្វាគមន៍នី សុភី មកសងសឹក រីឯតាញ់ មករា សងសឹក ឈុត សេរីវ៉ាន់ថង | CSN NEWS

  2. cialis online

    វង្ស វិឆ័យ ស្វាគមន៍នី សុភី មកសងសឹក រីឯតាញ់ មករា សងសឹក ឈុត សេរីវ៉ាន់ថង | CSN NEWS

  3. buy ciprofloxacin

    វង្ស វិឆ័យ ស្វាគមន៍នី សុភី មកសងសឹក រីឯតាញ់ មករា សងសឹក ឈុត សេរីវ៉ាន់ថង | CSN NEWS

  4. cheap viagra

    វង្ស វិឆ័យ ស្វាគមន៍នី សុភី មកសងសឹក រីឯតាញ់ មករា សងសឹក ឈុត សេរីវ៉ាន់ថង | CSN NEWS

  5. purchase viagra online

    វង្ស វិឆ័យ ស្វាគមន៍នី សុភី មកសងសឹក រីឯតាញ់ មករា សងសឹក ឈុត សេរីវ៉ាន់ថង | CSN NEWS

Comments are closed.