ជនដៃដល់ដែលជាយោធាមានចិត្តឃោរឃៅប្រព្រឹត្តអំពើហិង្សា លើបុគ្គលិកពិការភាពត្រូវបានអាវុធហត្ថឃាត់ខ្លួនហើយ

2
542

ប៉ៃលិន ៖ អង្គភាពយោធភូមិភាគទី៥ បានប្រគល់ខ្លួនជនដៃដល់ដែលមានចិត្តឃោឃៅប្រព្រឹត្តអំពើហិង្សា លើបុគ្គលិកមានពិការភាព បម្រើការនៅក្រុមហ៊ុនអគ្គីសនីខេត្តប៉ៃលិន ដល់មន្ត្រីនគរបាលយុត្តិធម៍អាវុធហត្ថ ចាត់ការបន្តតាមនីតិវិធី ហើយនារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ។

ការប្រើអំពើហិង្សានេះ ត្រូវបានគេចែកចាយនូវវីដេអូធ្វើសកម្មភាព ដែលបានបង្ហា​ញពី សកម្មភាពប្រើអំពើហិង្សាពីសំណាក់កម្លាំងសមត្ថកិច្ចមួយក្រុមជាយោធា ទៅលើជនមានពិការភាពស្លូត្រង់ម្នាក់ ដែលជាបុគ្គលិកបម្រើការងារ នៅអគ្គីសនីខេត្តប៉ៃលិន ហើយការប្រព្រឹត្តរំលោភចូលលើទីតាំងធ្វើការរបស់គេ ដ៏សហាវព្រៃផ្សៃបំផុតទៀតផង។

គួរបញ្ជាក់ថា បើយោងតាមការបង្ហោះនៅក្នុងវីដេអូ បានបង្ហាញថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មេកងការពារព្រំដែនលេខ៥០៤ បានដឹកនាំកម្លាំង វាយបុគ្គលិកអគ្គិសនី ដែលជាជនមានពិការភាព។ ការប្រើហិង្សាលើបុគ្គលិកមានពិការភាព ដោយសារក្រុមបញ្ជាការពារព្រំដែនលេខ៥០៤ មិនបានទូរទាត់ថ្លៃអគ្គីសនីរយៈពេល៦ខែ ទើបខាងអគ្គិសនីគេផ្តាច់អគ្គិសនី ដែលជាហេតុធ្វើឱ្យកងកម្លាំងនៅបញ្ជាការពារ ៥០៤ មានការខឹងសម្បារ បង្ករជាកំហឹង ទើបនាំបក្សពួកទៅបង្កហេតុ នឹងអុកឡុកប្រើហិង្សារទៅបុគ្គលិក អគ្គិសនីបែបនេះ។ បើតាមឲ្យដឹងពីប្រជាពលរដ្ឋ ហេតុផលដែលមេ កងការពារព្រំដែនលេខ៥០៤ បង់លុយយឺត ទៅខាងអគ្គីសនី ក៏ព្រោះលង់ខ្លួនចាញ់ល្បែងកាស៊ីណូ។

ដោយឡែក អ្នកនាំពាក្យយោធភូមិភាគទី៥ បានអះអាងថា ខាងមេយោធាគាត់បានសុំបង់១ខែ១លានរៀល ហើយអង្គភាពអគ្គិសនីមិនព្រម និងបន្តទៅដកកុងទ័រ ពីកន្លែងអង្គភាពទាហាននោះ ទើបកើតជាហឹង្សានេះ។ ទោះជាយ៉ាងណាក៏ដោយ មេបញ្ជាអង្គភាពយោធភូមិភាគទី៥ តម្រូវអោយសមត្ថកិច្ចធ្វើតាមច្បាប់ ដោយគ្មានការយោគយល់ ចំពោះជនប្រព្រឹត្ត ហើយតំណាងក្រសួងសង្គមកិច្ច គាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច៕IMG_3714

Facebook Comments
Loading...

2 COMMENTS

  1. generic ventolin

    ជនដៃដល់ដែលជាយោធាមានចិត្តឃោរឃៅប្រព្រឹត្តអំពើហិង្សា លើបុគ្គលិកពិការភាពត្រូវបានអាវុធហត្ថឃាត់ខ្លួនហើយ | CSN NEWS

  2. naltrexone cost

    ជនដៃដល់ដែលជាយោធាមានចិត្តឃោរឃៅប្រព្រឹត្តអំពើហិង្សា លើបុគ្គលិកពិការភាពត្រូវបានអាវុធហត្ថឃាត់ខ្លួនហើយ | CSN NEWS

Comments are closed.