មឿង សុខហ៊ុច និងអេលីត ភក្តី ជួបកីឡាករអូបេគីស្ថាន និងកីឡាករថៃ នៃការ​ប្រកួតលក្ខណៈមិត្តភាពអន្តរៈ​ជាតិ​

0
808

ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់ពុទ្ធ​សេរីវង្សពោ​សែន​ជ័យកីឡា ជួបកីឡាករអូបេគីស្ថាន ឈ្មោះចេមស៊ីតប៊េក ខណៈកីឡាករអេលីត ភក្តី អ្នកប្រដាល់របស់ក្លិបប៉ែនកាក់គុនខ្មែរ ឡើងជួបកីឡាករថៃបានឆាសឹក នៃការ​ប្រកួតលក្ខណៈមិត្តភាពអន្តរៈ​ជាតិ​ នៅលើ​សង្វៀន​ស៊ីអិនស៊ី នា​ថ្ងៃអា​ទិត្យ​ទី១៥ ខែមីនា ឆ្នាំ២០២០នេះ ។

កីឡាករមឿង សុខហ៊ុយ ​ដែលគេមើលឃើញថាឡើងប្រកួតស្ទើររាល់សប្តាហ៍ទៅហើយនោះ ​ត្រូវគេផ្គូផ្គងឲ្យជួបជាមួយកីឡាករជនជាតិអូបេគីស្ថាន ឈ្មោះចេមស៊ីតបេ ក្នុងប្រភេទទ​ម្ងន់៦៣.៥គីឡូក្រាម ដែល​អ្នក​ទាំង​២នាក់នេះមិនដែលជួបគ្នាទេនាពេលកន្លងមក ហើយមិនទាន់ដឹងថាកីឡាករអូបេគីស្ថាន ឈ្មោះចេមស៊ីតប៊េក នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែកីឡាករដែលហ្វឹកហាត់នៅប្ទេសថៃភាគច្រើនខ្លាំងខាងស្នៀតជើងទាត់ កណ្តាប់ដៃ និងមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។​

មួយ​រយៈចុងក្រោយនេះមឿង សុខ ហ៊ុចត្រូវ​បានគេមើលឃើញថា ដើរលុកលុយ​រករឿង​តាមបណ្តាសង្វៀនទួរទស្សន៍ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ដែល​ខ្លាំងៗ និងកីឡាករអន្តរជាតិជាច្រើននាក់ដែលមានលទ្ធផលគួរឲ្យ​សសើរ ជា​មួយផ្តួលគូប្រកួតជាបន្តបន្ទាប់មកនោះ។មឿង សុខហ៊ុច គេមាន​កាយសម្បទា​រឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរ​ប្រកួ​ត​របស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ ការ​វាយ​ចេ​ញ​របស់សុខហ៊ុច ​ធ្ងន់ហើយរហ័ស​ ​ជាពិសេស​ស្នៀត​ជើង​ទាត់ និង​ជង្គង់ របស់​គេ​ខ្លាំង​ណា​ស់​អាច​បញ្ចេញ​បាន​ភ្លាមៗ​ស្រប​ជាមួយ​ដៃតែម្តង។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុ​ច​ខ្សោ​យខ្លះ​ដែរ គឺត្រង់​​វាយ​ចេញ​ហើយមិនសូវការពាវិញនោះទេ​ដែលធ្វើឲ្យដៃគូប្រកួត​ឆាប់​​ដឹងពី​ចំណុច​ខ្សោយទាំងនេះ ហើយមួយវិញទៀតគេប្រកួតរាល់សប្តហ៍ពេក មិនសូវមានកម្លាំងគ្រប់គ្រាន់តទល់និងដៃគូនោះទេ។ ចាំមើលមឿង សុខហ៊ុច អាច​យក​ឈ្នះលើកីឡាករអូបេគីស្ថានចេមស៊ីតប៊េក បានឬយ៉ាងណា?។

ដោយឡែកកីឡាករអេលីត ភក្តី ត្រូវជួបជាមួយកីឡាករថៃបានឆាសឹក ក្នុង​ប្រ​ភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះកីឡាករទាំងពីរនាក់ជាអ្នកប្រដាល់មកប្រកួតនៅសង្វៀននេះថ្មីដូចគ្នា បើទោះជាមិនទាន់ដឹងពីប្រវត្តិកីឡាករថៃម្នាក់នេះពិតមែន តែតាមការសង្កេតកន្លងមកកីឡាករថៃភាគច្រើនខ្លាំងខាងស្នៀតជើងទាត់ និង​ជង្គង់ ចំណែកកណ្តាប់ដៃ និងកែងមិនខ្លាំងប៉ុន្មានទេតែគេអាចប្រើការបាន។

ចំណែកកីឡាករស្រករក្រោយអេលីត ភក្តី គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​វាយ​ខ្លាំងទាំងដៃទាំងជើងតែម្តង ពិសេ​សស្នៀតកែងរបស់គេ គូប្រកួតទាំងជើងចាស់និងជើងថ្មីពេលប្រកួតជាមួយអេលីត ភក្តី បើ​ហ៊ានប្រហេះច្បាស់ជាបែកដោយស្នៀតកែងរបស់គេមិនខាន។ កីឡាករអេលីត ភក្តី មិនត្រឹមតែមាន​ស្នៀតប្រដាល់ល្អប៉ុណ្ណោះទេ គេក៍មានកម្លាំងស៊ុហ្វក៍រឹងមាំផងដែរ​ សម្រាប់​ការជួបគ្នារវាង ​អេលីត ភក្តី និងថៃបានឆាសឹក នេះមិនមាន​នរ​ណា​ហ៊ានទស្សទាយមុនថា​នរណាជាអ្នកទ​ទួល​បាន​ជ័យជម្នះនោះឡើយ គឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើលរវាងកីឡាករទាំងពីរនរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...