ជនជាតិចិនមួយក្រុមផឹកស៊ីប្រទូសរាយគ្នាស្លាប់មនុស្សម្នាក់ក្នុងក្រុមហ៊ុនសំណង់វិស្វកម្ម

0
700

ភ្នំពេញ ៖ ជនជាតិចិនមួយក្រុមផឹកស៊ីប្រទូសរាយគ្នា ធ្វើឲ្យបុរសម្នាក់បានស្លាប់ និងមួយក្រុមទៀតបានរត់គេចខ្លួនពីកន្លែងកើតហេតុ ដែលហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង២០ និង២០នាទី យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅក្រុមហ៊ុនសំណង់វិស្វកម្ម និងអាហារដ្ឋាន ស្ថិតក្នុងក្រុម ៨ ភូមិ១សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

រហូតមកដល់ពេលនេះ អាជ្ញាធរនៅមិនទាន់ដឹងពីអត្តសញ្ញាណជនរងគ្រោះ និងក្រុមជនបង្កនៅឡើយទេ។ ពាក់ព័ន្ធករណីនេះ ប្រភពព័តិមានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលមានរឿងរ៉ាវកើតឡើង មានជនជាតិចិនមួយក្រុមបានផឹកស៊ីនៅក្នុងបរិវេ​ណ​ក្រុមហ៊ុនសំណង់វកស្វកម្ម ខណ:ពេលនោះពួកគេមានទំនាស់នឹងគ្នា ហើយភាគីម្ខាងបានប្រើប្រាស់អាវុធចុងស្រួចចាក់ទៅជនរងគ្រោះបណ្តាលអោយស្លាប់នៅក្នងបន្ទប់ផឹកស៊ីតែម្តង។ក្រោយកើតមានអំពើសម្លាប់មនុស្សហើយ ពួកជនដៃដល់បានរត់គេចខ្លួនអស់ដោយបន្សល់ទុកតែអាវយឺតមួយប៉ុណ្ណោះ។

រហូតមកដល់ព្រឹកថ្ងៃទី ១៤មិនា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឃាត់ខ្លួនជនជាតិចិនចំនួន ១៣នាក់នៅក្នុងក្រុមហ៊ុនសំណង់វិស្វកម្មដើម្បីធ្វើការសាកសួរ ស្រាវជ្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់៕

Facebook Comments
Loading...