ភ្នំពេញ ៖ កីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ដឹកដៃកីឡាករជើងខ្លាំងវ័យក្មេងបាង កាយាក អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ឡើងស្វាគមន៍កីឡាករតួកគី ម៉ីត អាតាកាន់ និងកីឡាករថៃភូតាក់វ៉ាន់ បេឡេបូរីរ៉ាំ មកសុំសាកស្នៀតគុនខ្មែរលើសង្វៀនស៊ីអិនស៊ី នាល្ងាចថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ២០២០នេះ។
កីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ ជាអ្នកប្រដាល់ដែលឡើងប្រកួតកម្រចាញ់គូរប្រកួតណាស់ព្រោះរូបគេ ប្រកួតមិនចេះលាក់ កម្លាំងនិងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ថែមទៀត។ ដោយអ្នកប្រដាល់រូបនេះ មានបទពិសោធន៍និងតិចនិកក្នុងការប្រកួតច្រើនទាំងការប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្តរៈជាតិ។
កីឡាករដែលមានដើមកំណើត នៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល រឿង សោភ័ណ្ឌ មួយរយៈពេលចុងក្រោយនេះមានការរីកចំរើនជាងមុនច្រើនទាំងស្នៀតគុណទាំងកម្លាំងស៊ុហ្វ ពោលគឺគេហ្វឹកហាត់បានជាប់លាប់ ធ្វើអោយកម្លាំងស៊ុហ្វរបស់គេធានាបានក្នុងការប្រកួតប្រាំទឹកដោយគ្មានបញ្ហាឡើយ។ ក្នុងការប្រកួតនេះត្រូវអ្នកតាមដានលើកឡើងថា កីឡាករបរទេសឈ្មោះម៉ីត អាតាកាន់ មិនមែនជាដៃគូររបស់កីឡាកររឿង សោភ័ណ្ឌ នោះទេ ព្រោះកីឡាករបរទេសក្រៅពីកីឡាករថៃ ដែលជួបជាមួយរឿង សោភ័ណ្ឌ ពួកគេឈជើងមិនបាន៥ទឹកនោះទេ មានន័យថាអ្នករៀបចំដាក់កីឡាករល្មមៗសម្រាប់តែឲ្យកីឡាករកម្ពុជារឿង សោភ័ណ្ឌ ឈ្នះប៉ុណ្ណោះ ព្រោះថាកីឡាករកម្ពុជារូបនេះជួបកីឡាករជើងខ្លាំងរបស់ថៃគឺកម្រឈ្នះគេណាស់ពិសេសចេញប្រកួតក្រៅប្រទេសតែម្តង។ ចាំមើលជួបជាមួយកីឡាករម៉ីត អាតាកាន់ ក្នុងប្រភេទទម្ងន់៧១គីឡូក្រាមនេះរឿង សោភ័ណ្ឌ អាចរក្សាការឈ្នះរបស់ខ្លួនបានទៀតឫយ៉ាងណា?។
ដោយឡែកកីឡាករកម្ពុជាបាង កាយាក ត្រូវជួបជាមួយកីឡាករថៃភូតាក់វ៉ាន់ បេឡេបូរីរ៉ាំ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរច្រើនលើកមកហើយមានឈ្នះ មានចាញ់ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។ ចំណែកគេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រទេសថៃហើយល្បីល្បាញមកដល់សព្វថ្ងៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលបាង កាយាក ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់។
ការប្រកួតនាពេលបច្ចប្បន្ននេះបាង កាយាក ត្រូវបានគេមើលឃើញថា ប្រកួតហាក់មិនសូវមានក្បាច់អ្វីច្បាស់លាស់នោះទេ គឺមិនដូចដែលកាលគេប្រកួតនៅប្រទេសថៃឡើយ ដូចនេះ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ បើទោះជាគេមិនធ្លាប់ជួបគ្នាក៍ដោយ។ ចាំមើលរវាងកីឡាករបាង កាយាក និងកីឡាករថៃភូតាក់វ៉ាន់ បេឡេបូរីរ៉ាំ នរណាជាអ្នកឈ្នះ?៕
doctor7online.com
រឿង សោភ័ណ្ឌ ស្វាគមន៍កីឡាករតួកគី ខណៈបាង កាយាកជួបកីឡាករថៃមកសុំសាកស្នៀតគុនខ្មែរ | CSN NEWS
ventolin no prescription
រឿង សោភ័ណ្ឌ ស្វាគមន៍កីឡាករតួកគី ខណៈបាង កាយាកជួបកីឡាករថៃមកសុំសាកស្នៀតគុនខ្មែរ | CSN NEWS
cialis
រឿង សោភ័ណ្ឌ ស្វាគមន៍កីឡាករតួកគី ខណៈបាង កាយាកជួបកីឡាករថៃមកសុំសាកស្នៀតគុនខ្មែរ | CSN NEWS
Comments are closed.