រថយន្តតូយូតាហាយប្រ៊ីតបើកបុករថយន្ត និងម៉ូតូចតស្នៀមចំនួន៩គ្រឿងបណ្ដាលឲ្យនារីវ័យក្មេងម្នាក់ស្លាប់និង៦នាក់ទៀតរងរបួស

0
265

ភ្នំពេញ ៖ រថយន្តតូយូតាហាយប្រ៊ីតមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនសង្ស័យម្ចាស់ស្រវឹង ជ្រុលទៅបុករថយន្ត និងម៉ូតូចតស្នៀមចំនួន៩គ្រឿង នៅពីមុខហាង KTVយីហោ ឬស្សីស្រស់ពេញមួយទំហឹងបណ្ដាលឲ្យនារីវ័យក្មេងម្នាក់ស្លាប់និងប្រុសស្រី៦នាក់ទៀតរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រចូលថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេងក្នុងភូមិជ្រៃកោងសង្កាត់ចោមចៅទី ២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្ត តូយូតាហាយប្រ៊ិតមួយគ្រឿងពណ៍ត្រេអ៊ីគ្មានស្លាកលេខបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិចលុះមកដល់ត្រង់ចំណុចមុខ(ភោជនីយដ្ឋាននិង KTVយីហោ ឬស្សីស្រស់)រថយន្តបង្កក៏រេចង្កូតមកខាងស្តាំដៃជ្រុលទៅបុករះរថយន្តតូយូតាព្រូសមួយគ្រឿងនិងម៉ូតូ៩គ្រឿងដែលចតស្ងៀមនៅមុខហាងយ៉ាងពេញទំហឹងបណ្ដាលឲ្យនារីមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ស្លាប់និងប្រុសស្រី៦នាក់ទៀតរងរបួសធ្ងន់ស្រាលចំណែកម្ចាស់រថយន្តបង្កត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ទុកដើម្បីធ្វើការសាកសួរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុក៏បានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញមកធ្វើកាវាស់វែងនិងស្ទូចរថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយដោយឡែកសាកសពសមត្ថកិច្ចនិងធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Facebook Comments
Loading...