ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចសម្រេចឃាត់ខ្លួនម្តងទៀតបន្ទាប់ពីនាងមិនគោរពកិច្ចសន្យា

0
995

ភ្នំពេញ ៖ ស្ត្រីរកស៊ី ដែលតែងផ្សាយ Live លក់ផលិតផល តាមFacebook ម្នាក់ឈ្មោះថៃ ស្រីនាង ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនមកវិញ ក្រោយពេលដែលទើបធ្វើកិច្ចសន្យា បានប៉ុន្មានម៉ោងក្រោយ ហើយបែរជាល្មើសនឹងកិច្ចសន្យា និងបន្តប្រព្រឹត្ត អំពើឥតអៀនខ្មាស់ នោះម្តងទៀត។

ស្ត្រីអាយុ៣៩ឆ្នាំ ឈ្មោះវ៉ែន រចនា ហៅថៃ ស្រីនាង ត្រូវគេស្គាល់ថា ជាស្ត្រីដែលលក់ផលិតផលអនឡាញរបស់ខ្លួន តាមបណ្តាញសង្គម ដោយបានបញ្ចេញសាច់ និងកន្លែង កេរ្តិ៍ខ្មាស មួយចំនួនដែលអំពើទាំងនោះ បានរងការរិះគន់យ៉ាងក្រៃលែង។ ស្ត្រីរកស៊ីម្នាក់ នោះមានទីលំនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្ត្រីឈ្មោះវ៉ែន រចនា ហៅថៃ ស្រីនាង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបាន សមត្ថកិច្ចកោះហៅសាកសួរ និងក្រោយមកបានធ្វើកិច្ចសន្យា និងថែមទាំងបញ្ជាក់ក្នុង វីដេអូសារភាព អំពីការថតឡាញលក់ផលិតផល តាមហ្វេសប៉ុក ឈប់បង្ហាញកេរ្តិ៍ខ្មាសដូចមុនទៀត តែមិនបានប៉ុន្មានម៉ោងក្រោយ នាងនៅថតឡាញលក់ផលិតផល តាមហ្វេសប៉ុក បង្ហាញកេរ្តិ៍ខ្មាសដូចមុនដដែលទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕

Facebook Comments
Loading...