សមត្ថកិច្ចចាប់ឃាត់ខ្លួនយុវជនម្នាក់ករណីចេញសែកស្អុយ២០ម៉ឺនដុល្លារ

0
818

ភ្នំពេញ ៖ យុវជនម្នាក់ជាមន្ត្រីឥនទានធនាគារភ្នំពេញពាណិជ្ជ ត្រូវបាននគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនមកសាលាដំបូង ពាក់ព័ន្ធបទល្មើស « មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ពាក់ព័ន្ធករណីចេញសែកតម្កល់ប្រាក់ធានាចំនួន២០ម៉ឺនដុល្លារ ប៉ុន្តែសែកនោះគ្មានលុយមួយរៀលសោះ ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបញ្ជូនអោយតុលាកាតនេះឈ្មោះ ឆុង ដារ៉ារិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ ៤៣៧ វិថីព្រះមុនីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ជាមន្ត្រីផ្នែកឥនទានធនាគារភ្នំពេញពាណិជ្ជ។

ប្រភពព័តិមានពីសាលាដំបូងបានអោយដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើគឺអនុវត្តតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីឈ្មោះពៅ ចន្ថា បានដាក់ពាក្យប្ដឹងពីបទមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ពាក់ព័ន្ធនិងករនីចេញសែកស្អុយ២០ ម៉ឺនដុល្លារ ។ បច្ចប្បន្នដៃគូររបស់ជនសង្ស័យម្នាក់ទៀតពាក់ព័ន្ធនិងបទល្មើសនេះកំពង់ជាប់ឃុំឃាំងនៅពន្ធនាគាររួចហើយ៕​

Facebook Comments
Loading...