គោរពច្បាប់​ចរាចរ​ណ៍ គឺគោរពអាយុជីវិត្តខ្លួនឯង និងអ្នកដទៃ និងលើកស្ទួយកិត្តយសជាតិផងដែរ

0
772

ភ្នំពេញ ៖ ជួបសំណេះសំណាលនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នេះជាមួយម្ចាស់អាជីវកម្មដឹកដីលក់ និងម្ចាស់រថយន្តដឹកដីមកពីសង្កាត់ទាំង៥ក្នុងខណ្ឌព្រែកព្នៅ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា គោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិត្តខ្លួនឯង និងអាយុជីវិតអ្នកដទៃ គោរពច្បាប់​ចរាចរ​ណ៍ គឺគោរពស្រឡាញ់ និងលើកស្ទួយកិត្តយសជាតិ រថយន្តដឹកគ្រប់ប្រភេទលុះត្រាមានច្បាប់គ្រប់គ្រាន់ទើបអនុញ្ញាតិឲ្យធ្វើចរាចរក្នុងខណ្ឌបាន​។

លោកសុខ សម្បត្តិ បញ្ជាក់ថា ប្រជាពលរដ្ឋ​គ្រប់រូបត្រូវនាំគ្នាគោរពច្បាប់ចរាចរឲ្យបានគ្រប់គ្នា និងត្រូវ​នែ​នាំ​អ្នក​ដែលមិនបានដឹងឲ្យយល់ដឹងអំពីច្បាប់ចរាចរទាំងអស់គ្នា ដោយត្រូវតែមានប័ណ្ណបើកបរគ្រប់ពេលដែលធ្វើចរាចរលើផ្លូវ ហើ​យបើស្រវឹង​សូមកុំបើក​បរ ដើម្បីចូលរួមចំណែកកាត់​បន្ថយ​នូវគ្រោះថ្នាក់ចរាចរ ដែលកំពុងតែព្រួយបារម្មណ៍​យ៉ាង​ខ្លាំង​នាពេលបច្ចប្បន្ន​នេះ។​

លោកបន្តទៀតថា ការគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតដោយករណីគ្រោះ​ថ្នាក់ចរាចរ​ណ៍​នៅ​ទូ​ទាំងប្រទេសកម្ពជាមានអត្រាខ្ពស់ជាងជម្ងឺអេដស៍ឬជម្ងឺ​ផ្សេង​ទៀតទ្វេរដង ដែលធ្វើឱ្យ​មាន​ការ​ព្រួយបារម្ភខ្លាំង ពីណាក់មន្រ្តីថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច ក្រឡាហោម ស ខេង ឧបនាយកេដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងក្រសួងមហាផ្ទៃ បាន​នាំគ្នាប្រឹងរកវិធីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរដែលងាយឆក់យក​អាយុជីវិតម​នុស្សបាន​យ៉ាងងាយក្នុងមួយប៉ព្រិចភ្នែក​ប៉ុណោះ ក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចប្បន្ននេះ។

លោកអភិបាលខណ្ឌបន្ថែមថា អាជ្ញាធរសង្កាត់ត្រូវជួយផ្សព្វផ្សាយបន្ថែមដល់ឈ្មួញរកស៊ីដឹកដីលក់ ម្ចាស់រថយន្តដឹកដីគ្រប់ប្រភេទ ត្រូវតែសុំច្បាប់អនុញ្ញាតិពីសង្កាត់ និងខណ្ឌទើបអនុញ្ញាតិឲ្យដឹកបាន ហើយបើដឹកក្នុងទ្រុងទ្រាយធំត្រូវមានលុយយកមកតម្កល់ សម្រា​ប់ទុកយកជួសជុលផ្លូវដែលខូច ខណៈអ្នកដែលដឹកខូចផ្លូវមិនធ្វើនោះ ហើយពេលដឹកដីត្រូវគ្រប និងមិនបើកបរក្នុងល្បឿនលឿន រួចជែងគ្នាក្នុងផ្លូវតាមភូមិនោះឡើយ។

លោកបន្ថែមទៀតថា តាមផ្លូវដែលដឹកដីកាត់ត្រូវបាញ់ទឹក និងលាងសម្អាតជាប្រចាំ មិនត្រូវឪ្យមានដីធ្លាក់រាយប៉ាយតាមផ្លូវនោះទេ សង្កាត់ត្រូវមើលជាប្រចាំបើមិនគោរពតាមមិនត្រូឲ្យធ្វើអាជីវកម្មនោះទេ ហើយចាប់ពីខែមិនា ឆ្នាំ២០២០នេះទៅ រថយន្តដែលគ្មានស្លាកលេខ រថយន្តមិនគ្រប់លក្ខណៈ រថយន្តតលើសបច្ចេកទេស និងអ្នកបើកបរគ្មានប័ណ្ណបើកបរសមត្ថកិច្ចនិងធ្វើការផាកពិន័យហើយ៕

Facebook Comments
Loading...