សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យឃាត់ខ្លួនជនសង្ស័យ​៣​នាក់ករណីកាច់កម៉ូតូ

0
644

ភ្នំពេញ ​៖​ ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ស្រាវជ្រាវ​ ឈាន​ដល់​ការ​ចុះ​ចាប់ខ្លួនជនសង្ស័យ​៣​នាក់ ​ក្នុង​នោះ​មាន​ស្រី​ម្នាក់​​​ ដល់​បន្ទប់​ស្នាក់នៅ​របស់​ពួកគេ​ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ ស្ថិតនៅ​បន្ទប់​ជួល ក្នុង​ភូមិ​ទូល​ពង្រ​ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ប៉ូលិសបាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ ​ដែល​ត្រូវ​ចាប់ខ្លួន​ ទី.១ ឈ្មោះ គង់ ម៉េង​លាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​កើ​ត​ហេតុ​ខាងលើ​ ទី.២ ឈ្មោះ សុខ មាន់ ហៅ សិត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ ប៉ាន់​ណូ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​កើ​ត​ហេតុ​ខាងលើ​ និង​ទី.៣ ឈ្មោះ តៃ ស្រី​ពៅ ភេទ​ស្រី អាយុ ២០​ឆ្នាំ មុខរបរ​កម្មការិនី​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​កើ​ត​ហេតុ​ខាងលើ​។

​សមត្ថកិច្ច​​ដកហូត​សម្ភារៈ​បាន​ដូចជា ស្លាក​លេខ​ម៉ូតូ​ចំនួន​២,សោ​កាច់.ក ម៉ូតូ​ចំនួន​២ សម្ភារៈ​កូនសោ​កែច្នៃ​មួយ​ចំនួន​ទៀត​។ មន្ត្រី​បាន​បន្ត​ថា ការ​ចាប់​ខ្លួន​នេះ ​បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ក្នុង​ករណី​បាត់​ម៉ូតូ​កន្លងមក ទើប​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ដល់​ចុះទៅ​ចាប់ខ្លួន ​ជនសង្ស័យ​៣​នាក់​នេះ​បានតែ​ម្តង រួច​នាំ​យក​ទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​ខណ្ឌ ដើម្បី​ស្វែងរក​បក្ខពួក​បន្ត​ទៀត។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្ដោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាល​ដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់ ៕

 

Facebook Comments
Loading...