បុរសម្នាក់ ដេកស្លាប់នៅក្នុងអង្រឹងសង្ស័យខ្យល់គក្នុងភូមិចាំយាម

0
157

កោះកុង ៖ បុរសម្នាក់ ដេកស្លាប់នៅក្នុងអង្រឹងសង្ស័យខ្យល់គ កាលពីវេលាម៉ោង៤-៣០នាទីជិតភ្លឺ យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្រោយត្រួតពិនិត្យរបស់កម្លាំងអធិការ ដ្ឋាននគរបាលស្រុក មណ្ឌលសីមា សហការជាមួយក្រុមគ្រូពេទ្យជំនាញរួចបាន បញ្ជាក់ថា សពជនរងគ្រោះមានឈ្មោះ យ៉ន សំណៃ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅលើសពពុំមានស្នាមរបួសអ្វីឡើយ តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យថា ករណីនេះអាចស្លាប់ដោយសារ ជម្ងឺគាំងបេះដូង។

ក្រោយ កម្លាំងយើងបានពិនិត្យរួច សពបានប្រគល់ទៅអោយឪពុកម្តាយ យកធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...