រថយន្តបែនដឹកដីថយក្រោយមិនប្រយ័ត្ន ធ្លាក់ចូលក្នុងប្រឡាយសំណាងតៃកុងមិនឈ្លក់ទឹក

0
67

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តបែនដឹកដីថយក្រោយមិនប្រយ័ត្ន ធ្លាក់ចូលក្នុងប្រឡាយក្រឡាប់ផ្ងារជើង តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ បើករថយន្តបែនដឹកដីមួយគ្រឿង ពណ៍ខៀវលាយស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5938 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុ បត់ចូលឆ្វេងដៃ តែដោយសារជ្រុលចង្កូតហួសទៅមុខបន្តិច ទើបបើកថយក្រោយតែមិនប្រយ័ត្ន បណ្ដាលឱ្យរថយន្តជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយក្រឡាប់ផ្ងារជើងលេចមួយចំហៀង តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានទៅដល់ បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកមកដល់ទីតាំងកើតហេតុ តែដោយសារមិនមានការខូចខាតទ្រព្យរដ្ឋ ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្ត យករថយន្តស្ទូចរថយន្តដែលក្រឡាប់ក្នុងប្រឡាយយកទៅជួសជុលដោយខ្លួនឯង៕

 

Facebook Comments
Loading...