ពុយ វណ្ណៈ សងសឹកភិតសង្ហា និធិតណាយក្វាម ខណៈឡុង ជិន សងសឹកបៀរ៍ថៃ ប៉.យុទ្ធភូមិ

0
712

ភ្នំពេញ ៖ ដោយសារតែធ្លាប់ចាញ់មិនអស់ចិត្តកីឡាករជើងខ្លាំងកម្ពុជា២រូបមានពុយ វណ្ណៈ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ដឹកដៃកីឡាករឡុង ជិន អ្នកប្រដាល់របស់ក្លិបខ្លារខិនមានរិទ្ធ ឡើងសងសឹកនិងកីឡាករថៃភិតសង្ហា និធិតណាយក្វាម និងកីឡាករបៀរ៍ថៃ ប៉.យុទ្ធភូមិ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

កីឡាករពុយ វណ្ណៈ ជួបជាមួយកីឡាករថៃ ភិតសង្ហា និធិតណាយក្វាម ក្នុងប្រភេទ​ទម្ងន់៦៣.៥គីឡូក្រាម ដែលកីឡាករកម្ពុជាធ្លាប់វាយចាញ់កីឡាករថៃម្នាក់នេះដោយមិនអស់ចិត្ត ដែលកាលនោះពុយ វណ្ណៈ វិជ្ជាគុនរបស់គេនៅមានកម្រិតនៅយឡើយ តែកីឡាករថៃគេរឹងមាំ កម្លាំងស៊ុហ្វខ្លាំង និងស្នៀតជើងទាត់ ជង្គង់របស់គេវាយចេញរហ័សនិងខ្លាំងទៀតផង។

រីឯ​កី​ឡាករពុយ វណ្ណៈ បច្ចប្បន្នគេជាកីឡាករជើងថ្មីតែស្នៀតប្រយុត្តរបស់គេល្អ ពិសេសគឺស្នៀតកណ្តាប់ដៃ និងជើងទាត់តែម្តង ដែលអាចវាយប្រយោលក៍បានចូលគៀកក៍បាន ដោយប្រើបានលឿន ហើយ​ធ្ងន់ថែមទៀត មួយរយៈចុងក្រោយនេះត្រូវបានអ្នកតាមដានប្រដាល់មើលឃើញថា ពុយ វណ្ណៈ ប្រកួតឈ្នះច្រើនជាងចាញ់ ពិសេសជាមួយកីឡាករថែតែម្តង។ ចាំមើលក្នុងការប្រកួតនេះកីឡាករពុយ វណ្នៈ ជាអ្នកឈ្នះឬកីឡាករថៃ ភិតសង្ហា និធិតណាយក្វាម?។

ដោយឡែកកីឡាករឡុង ជិន ត្រូវជួបជាមួយកីឡាករថៃបៀរ៍ថៃ ប៉.យុទ្ធភូមិ ក្នុងប្រភឹទទម្ងន់៦០គីឡូក្រាម។ ឡុង ជិន បច្ចប្បន្នគេជា​អ្នក​ប្រដាល់​វ័យក្មេង​​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​លឿន និង​រហ័ស ​និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ​ដែរ​។ មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន ​និង​មាន​ផ្លែ​ល្អ​ថែមទៀតផង។

កីឡាករឡុង ជិន ​គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ទេ តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ ហើយ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​រួម​ជាតិ ដែល​ជា​ជើង​ខ្លាំងៗ​ច្រើន​នាក់​ហើយ ពិសេស​គេ​ធ្លាប់​ឈ្នះ ​បឺត សង្ឃឹម ហ៊ែ​ល វ៉ា​ម៉ន រដ្ឋា​ ជាដើម។ ប្រមាណជា១០ប្រកួតចុងក្រោយ ដែលប្រកួតជាមួយកីឡាករបរទេសពិសេសជាមួយកីឡាករថៃ គេឈ្នះច្រើនជាងចាញ់។ ដូច្នេះក្នុងការប្រកួត​នេះ ឡុង ជិន ច្បាស់ជាឈ្នះលើកីឡាករថៃជាក់​ជាមិនខាន។ ចាំមើលរវសងកីឡាករឡុង ជិន និងកីឡាករបៀរ៍ថៃ ប៉.តុទ្ធភូមិ នេះនរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...