ឈុត សេរីវ៉ាន់ថង និងវ៉ាន់ វឿន ស្វាគមន៍កីឡាករថៃមកសាកស្នៀតគុន

0
337

ភ្នំពេញ ៖ កីឡាករជើងខ្លាំងស្រករក្រោយឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង និងកីឡាករវ៉ាន់ វឿន អ្នកប្រដាល់របស់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ស្វាគមន៍កីឡាករថៃភិតសាយឈុន ពៀខាឃែរ៍ និងកីឡាករស៊ែងសុរិយៈ មកសាកស្នៀតគុន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

កីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង ត្រូវជួបជាមួយកីឡាករថៃទួនបេ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃរូបនេះ គេធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កមញបុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួលឲ្យគូប្រកួតដួលទាំងជំហរ។

ចំណែកកីឡាករឈុត សេរីវ៉ាន់ថង គេជាកីឡាករជើងថ្មីមែនតែគេចេះក្បាច់គ្រប់ស្នៀត ទាំងស្នៀតកណ្តាប់ដៃ កែង ជើងទាត់ និងជង្គង់ គេអាចប្រើបានទាំងអស់ ហើយខ្លាំងទៀតផង ជាមួយនិងមានកម្លាំងស៊ុហ្វខ្លាំងផងនោះ ការប្រកួតកន្លងមកបានធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកចុះចាញ់ជាបន្តបន្ទាប់។ ​រវាងកីឡាករទាំង២នាក់​នេះមិន​មានអ្នក​ណាហ៊ាន​ទស្ស​ទាយមុនថាកីឡាករមួយណាជាអ្នកឈ្នះនោះទេ ព្រោះកីឡាករកម្ពុជា ជាអ្នកប្រដាល់​ជើង​ថ្មីដែលទើបនិងឡើងកូដ ចំណែកកីឡាករថៃជាអ្នកប្រដាល់ជើងចាស់ តែអាចចាញ់កម្លាំងស៊ុហ្វ កីឡាករស្រករក្រោយ។ តែយ៉ាងណាកីឡាករម្ចាស់ផ្ទះអាចមានប្រៀបលើ កីឡាករភ្ញៀវជាក់ជាមិនខាន។ ចាំមើលរវាងកីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង និងកីឡាករថៃភិតសាយឈុន ពៀខាឃែរ៍ នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករវ៉ាន់ វឿន ត្រូវគេ​ផ្តល់​ទំនុកចិត្ត​ឱ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះស៊ែងសុរិយៈ ដោយ​ប្រកួត​ក្នុង​ទម្ងន់៥៤គីឡូក្រាម។ អ្នក​ប្រដាល់​ថៃស៊ែងសុរិយៈ នេះធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនដងមក​​ហើយដែរ មានឈ្នះមានចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួលឲ្យគូប្រកួតដួលទាំងជំហរ។
​រីឯកីឡាករវ៉ាន់ វឿន ការប្រកួតកន្លងមកគេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និងជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ វ៉ាន់ វឿន នោះគឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ​ថៃ​មួយ​មុខ​ប៉ុណ្ណោះ។​ ក្នុងការប្រកួតនេះគេ​មិន​ហ៊ាន​អះអាង​មុន​ថា វ៉ាន់ វឿន អាច​​យកឈ្នះស៊ែងសុរិយៈ បាន​ឬ​អត់​នោះទេ?។ ចាំមើលតើ​ វ៉ាន់ វឿន ឈ្នះ​ឬមួយ​ក៏ស៊ែងសុរិយៈ ជាអ្នកឈ្នះសម្រាប់​ការជួបគ្នា​​នេះ?៕

Facebook Comments
Loading...