កម្ពុជានៅតែជាគោលដៅទេស​ចរណ៍ដែលមានសុខ សុវត្ថិភាពសម្រា ប់ភ្ញៀវទេសចរគ្រប់គ្នាគឺធានាការគ្រប់គ្រងបញ្ហាជំងឺរលាកសួតប្រភេទថ្មីបាន

0
892

ភ្នំពេញ ៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសប្រកបដោយភាពជឿជាក់នៅក្នុងកិច្ចប្រជុំមួយដើម្បីរកដំណោះស្រាយទប់លំនឹងឧស្សាហកម្មទេសចរណ៍ក្នុងប្រទេស ស្របពេលដែលពិភពលោកកំពុងប្រឈមការរីករាលដាលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា (2019-nCoV) ជាមួយវិស័យឯកជន សមាគ​មន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមសណ្ឋាគារកម្ពុជា សមាគមន៍ម្ហូបអាហារ និងចុងភៅកម្ពុជា និងដៃគូពាក់ព័ន្ធនានា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ថាកម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុខ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា គឺធានាការគ្រប់គ្រងបញ្ហាជំងឺរលាកសួតប្រភេទថ្មី (Coronavi​rus) បាន។

ប្រភពពីក្រសួងទេសចរបានឲ្យដឹងថា លោករដ្ឋមន្ត្រីថោង ខុន បានឱ្យដឹងទៀតថា ថ្វីដ្បិតកម្ពុជាមានការឆ្លងវីរុសកូរ៉ូណាថ្មីនេះចំនួន១ករណី កន្លងទៅក្ដីប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្រសួងសុខាភិបាល ដែលជាសេនាធិការ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ខិតខំបំពេញការងារ បានយ៉ាងល្អប្រកបដោយការទទួលខុសត្រូវ បានដាក់ចេញនូវសេចក្តីអប់រំណែនាំ និងបានចាត់វិធានការ យ៉ាងច្រើនដើម្បីទប់ស្កាត់យ៉ាងច្រើនចំពោះការរីករាលដាលជំងីដ៍កាចសាហាវនេះ។

លោកបានបន្តថា ក្នុងកំឡុងពេលចូលឆ្នាំចិនកន្លងមក ទោះបីទេសចរអន្តរជាតិ មានការថយចុះតែចលនាទេសចរណ៍ផ្ទៃក្នុងប្រទេសមានភាពសកម្មភាពយ៉ាងខ្លាំង ប្រជាពលរដ្ឋនិង ជនបរទេស ដែលនៅក្នុងប្រទេស បានធ្វើរដំណើរកំសាន្ត ទៅតាមគោលដៅទេសចរណ៍នានា ជិត១លាននាក់ពោលគឺមិនមានអ្វីគួរឱ្យព្រួយបារម្ភដូចនៅប្រទេសមួយចំនួននោះឡើយ ចំណែកឯភ្ញៀវទេសចរអន្តរជាតិដែលបានចូលមកទស្សនាកម្ពុជាក៏បានរីករាយនឹងកម្មវិធីកម្សាន្តរបស់ខ្លួន នៅតាមគោលដៅទេសចរណ៍នានា ជាធម្មតាដោយគ្មានការបារម្ភ អ្វីឡើយ។ ពិសេសគោលដៅទេសចរណ៍មួយចំនួន ដែលកន្លងទៅមានការធ្លាក់ចុះចំនួនភ្ញៀវនោះ ក៏ចាប់ផ្ដើមមានវត្តមានភ្ញៀវទេសចរច្រើនកុះករមកវិញគួរឱ្យកត់សម្គាល់ផងដែរ ដូចជា ក្រុងព្រះសីហនុ ជាដើម។

នៅក្នុងកិច្ចប្រជុំខាងលើទៀតសោតលោករដ្ឋមន្ត្រី ក៏បានអំពាវនាវយ៉ាងទទូចដល់ផ្នែកសាធារណះ និង ឯកជន ពិសេស ថ្នាក់ក្រោមជាតិ សហការជាមួយផ្នែកឯកជន ប្រត្តិបត្តិករណ៍ទេសចរណ៍ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ម្ចាស់មូលដ្ឋានអាជីវកម្មទេស​ចរណ៍ ក៏ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ត្រូវរួមគ្នាបង្កើនការផ្សព្វផ្សាយ ក្នុងប្រទេសនិងក្រៅប្រទេស រៀបចំតម្លៃកញ្ចប់ ទស្សនកិច្ចសមស្រប រស់រវើក បង្កើតព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុង សិស្សនិស្សិត បុគ្គលិក នយោជិក កម្មករ ប្រជាពលរដ្ឋអោយកាន់តែផុលផុស ដើម្បីបង្ហាញសាធារណៈមតិ ជាតិនិងអន្តរជាតិ អោយឃើញពីសភាពការណ៍ពិត នៅកម្ពុជា ត្រូវខិតខំ អនុវត្តន៏នូវវិធានការរួមគ្នា វាយបក ចំពោះពត៌មានមិនពិត បំភ្លៃការពិត ក្នុងបំណងបំពុលសភាពការណ៍ បំពុលសង្គម ឆ្លៀតយកឱកាស ដែលពិភពលោកទាំងមូល និងគ្រប់ប្រជាជាតិកំពុងខ្វាយខ្វល់ ក្នុងការប្រយុទ្ធ ទប់ទល់នឹងការវាយលុករបស់ Coro​na Virus មកលើជីវិតមនុស្សជាតិ ដើម្បីយកចំណេញ ខាងនយោបាយ របស់ពួកគេ។

បើតាមលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានឱ្យដឹងថា បច្ចុប្បន្នចលនាទេសចរណ៍ក្នុងប្រទេសកម្ពុជាទាំងទេសចរជាតិ អន្តរជាតិ មានភាពមមាញឹកប្រកបដោយភាពរីករាយ កក់ក្តៅ នៅគ្រប់គោលដៅ ទេសចរណ៍ក្នុង ទូទាំងប្រទេស៕

Facebook Comments
Loading...