ជនសង្ស័យចំនួន០២ ត្រូវបានប៉ូលិសខណ្ឌព្រែកព្នៅ ឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

0
1014

ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍សហការណ៍ជាមួយកម្លាំងផ្នែកចរាចរណ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៦ និង៣០នាទី នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចគោលដៅអនុវត្តច្បាប់ចរាចរណ៍ ក្រោមស្ពាន់ឈ្នះឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទី១.ឈ្មោះ ហ៊ុន ម៉ាលី ភែទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ យ៉ា រុយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សម្ភារៈដកហូត១.ក្រាមពណ៌សថ្លា(មានតម្រូវជាគ្រឿងញៀន)ចំនួន ០១កញ្ចប់ថង់តូច។២.ទូរស័ព្ទដៃចំនួន ០៣គ្រឿង។៣.ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ក្រហម+ស ពាក់ស្លាកលេខ ភ្នំពេញ ១GA-១២៣៨ ចំនួន ០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងអន្តរាគមន៍សហការណ៍ជាមួយកម្លាំងផ្នែកចរាចរណ៍ បានដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់ចំណុច ក្រោមស្ពាន់ឈ្នះឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ លុះដល់វេលាម៉ោង ១៦និង៣០នាទី ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន ០២នាក់ខាងលើ បានជិះម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ក្រហម+ស ពាក់ស្លាកលេខ ភ្នំពេញ ១GA-១២៣៨ ក្នុងទិសដៅពីកើតទៅលិច ដោយមានការសង្ស័យកម្លាំងយើងក៏ធ្វើការឃាត់ត្រួតពិនិត្យ រកឃើញក្រាមពណ៌សថ្លា(មានតម្រូវជាគ្រឿងញៀន)ចំនួន ០១កញ្ចប់ថង់តូច ភ្លាមនោះកម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...