មឿង សុខហ៊ុច និងពុទ្ធ សំបូរ ជួបកីឡាករថៃដណ្តើមប្រាក់លាន

0
436

ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់ពុទ្ធ​សេរីវង្សពោ​សែន​ជ័យកីឡា ដឹកដៃកីឡាករសិស្សប្អូនពុទ្ធ សំបូរ អ្នកប្រដាល់ពុទ្ធ​សេរីវង្សពោ​សែន​ជ័យកីឡា ឡើងដណ្តើមប្រាក់លាននិងកីឡាករថៃណាត់តាផុន គៀតអារ៉ន និងកីឡាករទួនប៉េ នៅលើ​សង្វៀន​ស៊ីអិនស៊ី នា​ថ្ងៃសៅរ៍ទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ។

គូរប្រកួតដែលឡើងវាយរាល់សប្តាហ៍គឺកីឡាករមឿង សុខហ៊ុយ ហើយសប្តាហ៍នេះត្រូវឡើងដណ្តើមប្រាក់លាន កីឡាករថៃណាត់តាផុន គៀតអារ៉ន ក្នុងប្រភេទទ​ម្ងន់៦៥គីឡុ​ក្រាម។​ កីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា។ ចំណែកមឿង សុខហ៊ុច មួយ​រយៈចុងក្រោយនេះមឿង សុខ ហ៊ុចត្រូវ​បានគេមើលឃើញថា ឡើងប្រកួតស្ទើររាល់សប្តាហ៍​តាមបណ្តាសង្វៀនទួរទស្សន៍ជាមួយ​អ្នក​ប្រដាល់​បរទេស។

កន្លងមកមឿង សុខហ៊ុច គេមាន​កាយសម្បទា​រឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរ​ប្រកួ​ត​របស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ការ​វាយ​ចេ​ញ​របស់សុខហ៊ុច ​ធ្ងន់ហើយរហ័ស​ ​ជាពិសេស​ស្នៀត​ជើង​ទាត់ និង​ជង្គង់ របស់​គេ​ខ្លាំង​ណា​ស់​អាច​បញ្ចេញ​បាន​ភ្លាមៗ​ស្រប​ជាមួយ​ដៃតែម្តង។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុ​ច​ខ្សោ​យខ្លះ​ដែរ គឺត្រង់​​វាយ​ចេញ​ហើយមិនសូវការពាវិញនោះទេ​ដែលធ្វើឲ្យដៃគូប្រកួត​ឆាប់​​ដឹងពី​ចំណុច​ខ្សោយទាំងនេះ។ មួយវិញទៀតពេលប្រកួតរាល់សប្តាហ៍ពេក ស្នៀតប្រកួតរបស់គេមិនរីកចំរើននោះឡើយ។ ចាំមើលមឿង សុខហ៊ុច ​និងណាត់តាផុន គៀតអារ៉ន នរណាជាអ្នកឈ្នះទទួលបានប្រាក់លាន?។

ដោយឡែកកីឡាករពុទ្ធ សំបូរ ត្រូវជួបជាមួយកីឡាកថៃទួនប៉េ ក្នុងប្រភេទ​ទម្ង​ន់​៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជា ជាច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជា ជាងនេះទៅទៀតគេធ្លាប់ឈ្នះបានខ្សែក្រវាត់ពីសង្វៀនកម្ពុជា នាឆ្នាំ២០១៩នេះទៀតផង។ ស្នៀតខ្លាំងរបស់កីឡាករថៃម្នាក់នេះគឺកណ្តាប់ដៃ ជើងទាត់ និងស្នៀតកាច់ផ្តួល។

រីឯការប្រកួតរបស់ពុទ្ធ សំបូរ​ កន្លង​មកត្រូវបានអ្នកតាមដានលើកឡើងថា ​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង កលល្បិច​ប្រកួត​ល្អ និង​មាន​ផ្លែ​ល្អ ហើយ​មួយទៀត សំបូរ​មាន​សមត្ថភាព​ប្រដាល់​ខ្ពស់​ថែមទៀត ការប្រកួតរាល់លើកបើដឹងពីចំណុចខ្សោយដៃគូរហើយគឺគេវាយផ្តាច់ហើយ។ ប៉ុន្តែ ពុទ្ធ សំបូរ ក៏​មិនអាច​ធ្វេសប្រហែស​ឬ​មើល​ស្រា​លទួនប៉េ ​បានដែរ ដោយ​ត្រូវ​ប្រុង​ប្រយ័ត្នជានិច្ចបើប្រហេច្បាស់ជាចាញ់មិនខានខាន។ ចាំមើលកីឡាករពុទ្ធ សំបូរ គេអាច​យក​ឈ្នះលើកីឡាករថៃទួនប៉េ បានប្រាក់លានដែរឬយ៉ាងណា? ៕

Facebook Comments
Loading...