ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលា“ស្ត្រីនិងទីក្រុងស្អាត ស្រ្តីនិងការអភិវឌ្ឍបៃ​តង​ក្នុងវិស័យទេសចរណ៍”

0
140

ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានសហការជាមួយសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា រៀបចំសិក្ខាសាលាមួយស្តីពី “ស្ត្រីនិងទីក្រុងស្អាត ស្រ្តីនិងការអភិវឌ្ឍបៃ​តង​ក្នុងវិស័យទេសចរណ៍” ក្រោមអធិបតីភាពស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេស​ចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលមានសមាសភាពចូលរួមជាធុរជន ប្រតិបត្តិករ សេវាករទេសចរណ៍ យុវជន សិស្ស និស្សិ​ត​ក្នុងរាជធានីភ្នំពេញ សរុបជាង៣០០នាក់ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីការចូលរួមរបស់ស្ត្រីក៏ដូចជាពលរដ្ឋទូទៅក្នុងសកម្មភាពទីក្រុងស្អាត ការថែរក្សាអនាម័យ សោភណភាពទីក្រុងភ្នំពេញ និងការពង្រឹងគុណភាពសេវាកម្មសម្រាប់ត្រៀមអបអរស្វាគមន៍បុណ្យអុំទូក បណ្តែតប្រទីព សំពះព្រះខែ និងអកអំបុកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា នាពេលខាងមុខនេះ។

ជាមួយគ្នានោះលោកស្រី រដ្ឋលេខាធិការ បានផ្តល់ជាមតិ និងអនុសាសន៍មួយចំនួនជូនដល់អង្គសិក្ខាសាលាដូចខាងក្រោម៖ទី១-បន្តការបញ្ជា្របយល់ដឹងសាធារណៈអំពីទីក្រុងស្អាត ឱ្យបានកាន់តែទូលំទូលាយទី២-អភិវឌ្ឍ-ពង្រឹងគុណភាពផលិតផល និងសេវាកម្ម
ទី៣-កុំចាត់ទុកពិធីបុណ្យជាឱកាសសម្រាប់តម្លើងថ្លៃសេវាផ្សេងៗមានទាំងការស្នាក់នៅ ហូបចុកដោយតម្លៃជ្រុលហួសហេតុទី៤-ចូលរួមទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានដោយយថាហេតុ (អំពើហិង្សា ការជួញដូរផ្លូវភេទ ការជួញដូរគ្រឿងញៀន ។ល។ទី៥-ចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ប្រើប្រាស់ធុងសំរាម កុំបោះចោលសំរាមពាសវាលពាសកាលទី៦-ចូលរួមគោរពច្បាប់ចរាចរណ៍ ពង្រឹងសណ្តាប់ធ្នាប់ល្អ មានសីលធម៌ សុជីវធម៌ អត់ឱនអធ្យាស្រ័យចំពោះគ្នា៕

Facebook Comments
Loading...