អ្នក​គាំទ្រ​ក្រុមReal Madrid ​បាន​បង្ហាញ​អារម្មណ៍​ចង់​ឃើញ​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ត្រលប់​មកBernabeuវិញ

0
84

បរទេស ៖ Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់ Zidane ​ហាក់​ដូចជា​មិន​ទាន់​រក​ឃើញ​ចំណុច​ខ្លាំង​របស់​ខ្លួន​ឡើង​វិញ​ទេ បើ​ទោះ​ជា​ចំណាយ​ប្រាក់​ជាង​៣០០​លាន​អឺរ៉ូ ​ទិញ​កីឡាករ​ថ្មី​ចូល​ហើយ​ក៏​ដោយ នាដើមរដូវកាលនេះ។

ជាក់​ស្ដែង ប្រកួត​ជាមួយ​ក្រុម PSG ​កន្លង​ទៅ​នេះ ​ក្រុម​អធិរាជ​ស ​រក​១​ជើង​ឱ្យ​ស៊ុត​ចំ​គោល​ដៅ​មិន​បាន​ផង ​បើ​ទោះ​ជា​ដាក់​កីឡាករ​តំបន់​ប្រយុទ្ធ​ទាំង​អស់​ក៏​ដោយ។ កត្តា​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចាប់​ផ្ដើម​ការ​ដាក់​សង្ស័យ​លើ​ប្រព័ន្ធ​គ្រប់​គ្រង​របស់​លោក Zidane ​ហើយ​នា​ដើម​រដូវ​កាល​នេះ។

ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​ការ​ធ្វើមិន​បាន​ល្អ​របស់ Zidane ​នេះ ​អាច​ជា​រឿង​ល្អ​វិញ​សម្រាប់​លោក Jose Mourinho ​។ ​អ្នក​គាំទ្រ​ក្រុម Real Madrid ​បាន​បង្ហាញ​អារម្មណ៍​ចង់​ឃើញ​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ត្រលប់​មក Bernabeu ​វិញ​ហើយ។ ពួកគេ​គិត​ថា​មាន​តែ​យុទ្ធសាស្ត្រ​ផ្លូវ​ចិត្ត​របស់​ Jose ​ទេ ទើប​អាច​កសាង​ក្រុម Real Madrid ​ឱ្យ​ត្រលប់​មក​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ក្រោយ​ពី​អវត្តមាន​របស់ Ronaldo ​ទៅ៕

Facebook Comments
Loading...