Paris​បើក​ការ​ចរចា​ក្នុង​ការ​ប្រគល់​ជូន Neymar ឲ្យ​ទៅ​ក្លឹប​សេដ្ឋី​អង់គ្លេស

0
51

កីឡាបរទេស ៖ បន្ទាប់​ពី​ខ្លួន​ហាក់​មិន​ត្រូវរ៉ូវ​ជាមួយ​ភាគី​ខាង​ក្លឹប FC Barcelo​na និង Real Madrid​ក្លឹប​យក្ស​បារាំង Paris Saint-Germain ​បាន​បើក​ការ​ចរចា​ក្នុង​ការ​ប្រគល់​ជូន Neymar ឲ្យ​ទៅ​ក្លឹប​សេដ្ឋី​អង់គ្លេស​គឺ Manchester City នេះយោង​តាម​សារព័ត៌មាន Don Balon ​បាន​ចុះ​ផ្សាយ​កន្លងមក

​ក្លឹប​យក្ស​បារាំង Paris Saint-Germain ​បាន​បើក​ការ​ចរចា​ក្នុង​ការ​ប្រគល់​ជូន Neymar ឲ្យ​ទៅ​ក្លឹប​សេដ្ឋី​អង់គ្លេស​គឺ Manchester City បន្ទាប់​ពី​ខ្លួន​ហាក់​មិន​ត្រូវរ៉ូវ​ជាមួយ​ភាគី​ខាង​ក្លឹប FC Barcelona និង Real Madrid។

កន្លង​ទៅ​តាម​ដែល​ដឹង​ក្លឹប​បារាំង​ទាមទារ​តម្លៃ​ខ្លួន Neymar ដល់​ទៅ ២០០ លាន​អឺរ៉ូ ដែល​ធ្វើ​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ​ទាំង​ពីរ​ហាក់​រារេ​ចិត្ត ​បែប​នេះ​ហើយ​ទើប​ប្រធាន​ក្លឹប​លោក Al-Khelaifi មិន​ចង់​ជាប់​គាំង​យូរ ហើយក៏សម្រេច​បើក​ផ្លូវ​ឲ្យ​ក្លឹប​មេឃ​ខៀវ Man City ចូល​ដេញ​ថ្លៃ​វិញ​ម្តង។Man City ក៏​កំពុង​សម្លឹង​រក​អ្នក​ថ្មី​ជំនួស​តំណែង Leroy Sane ស្រប​ពេល​ដែល​អ្នកចាត់ការ​ក្លឹប​អាល្លឺម៉ង់​ Bayern Munich ធ្លាប់​បញ្ជាក់​មុន​នេះ​ថា​ខ្លួន​ជឿជាក់​ក្នុង​ការ​ចរចា​យក Sane ចាកចេញ​ពី Etihad។ ប្រសិន​លក់ Sane ​បាន​ជោគជ័យ នោះ​ក៏​សមល្មម​នឹង​លោក Pep Guardiola ​លៃលកគាស់​យក​ថវិកា​មួយ​ចំនួន​របស់​ក្លឹប​ដើម្បី​បង្រ្គប់​យកនុយ​ធំ ២០០ លាន​អឺរ៉ូ​ចេញ​ពី PSG៕

Facebook Comments
Loading...