រឿង សោភ័ណ្ឌ ដឹកដៃផាន់ គ្រាន់ ឡើងដណ្តើមប្រាក់លានជា​មួយ​​កី​ឡា​ករបរទេស

0
345

ភ្នំពេញ ៖ កីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ដឹកដៃ​កីឡាករ​ផាន់ គ្រាន់ អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡា ឡើងដណ្តើមប្រាក់លានជា​មួយ​​កី​ឡា​ករអ៊ីរ៉ង់MATIN EMAMI និងថៃផេតក្លា នៅលើ​សង្វៀ​ន​ស៊ីអិនស៊ី នា​ថ្ងៃសៅរ៍ទី២៧ ខែកក្កដា ឆ្នាំ​២០១៩នេះ។

កីឡាករឿង សោភ័ណ្ឌ ជួបជាមួយ​​កី​ឡា​ករអ៊ីរ៉ង់MATIN EMAMI ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេក្នុងកម្មវិធីនេះ ហើយមិនទាន់ដឹងថាកីឡាករអ៊ីរ៉ង់ម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែយ៉ាងណាកីឡាករអ៊ីរ៉ង់ម្នាក់នេះហ្វឹកហាត់នៅប្រទេសថៃដូចនេះស្នៀតគុនរបស់គេមិនខុសពីកីឡាករថៃប៉ុន្មានតែ។

កីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ ​ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រ​កួ​ត​​ណា​ស់​ព្រោះរូបគេ ប្រកួត​មិន​ចេះ​លាក់ ​កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀត។ ដោយអ្នក​ប្រដាល់​រូប​នេះ មាន​បទពិសោធ​ន៍​និង​​តិចនិក​​ក្នុង​ការប្រកួត​ច្រើនទាំង​ការប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្តរៈជាតិ។ កីឡាករដែល​មាន​ដើម​កំណើត នៅ​ឃុំ​ពើក ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល រឿង សោភ័ណ្ឌ មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​ធ្វើមិនសូវបានល្អប៉ុន្មានទេជាមួយកីឡាករថៃ តែបើប៉ះជាមួយកីឡាករស្បែកសវិញ អាចនិយាយបានថាស៊ីផុយ ដែលកីឡាករស្បែកសខ្លះតតាំងជាមួយរឿង សោភ័ណ្ឌ មិនបានប្រាំទឹកផង។ ចាំមើលរឿង សោភ័ណ្ឌ ជាអ្នកឈ្នះឬ​​កី​ឡា​ករអ៊ីរ៉ង់MATIN EMAMI ?។

ដោយឡែកកីឡាករផាន់ គ្រាន់ ជួបជាមួយ​កីឡាករថៃផេតក្លា នេះត្រូវបាន​អ្នក​តាមដានអះអាងថា មានភាគរយឈ្នះតិចលើកីឡាករជើងខ្លាំងថៃម្នាក់នេះ បើទោះជាផាន់ គ្រាន់ គេជា​អ្នក​ប្រដាល់​ ជោកជាំ​ជាមួយនឹង​សង្វៀនក៍ដោយ ព្រោះអ្នកនាំកីឡាករថៃមកគេដាក់កីឡាករល្អមកដើម្បីយកប្រាក់លាននេះ បើការប្រកួតមិត្តភាពធម្មតាគេមិនសូវដាក់ជើងខ្លាំងមកនោះទេ កីឡាករកម្ពុជាផាត់ គ្រាន់ ត្រូវបានគេមើលឃើញថា ជាជើងខ្លាំង​ក្នុងចំណោមអ្នកមិនសូវខ្លាំងប៉ុណ្ណោះ។​

ចំណែកកីឡាករថៃផេតក្លា គេធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើលើក ហើយក៍ធ្លាប់បានប្រកួតចាញ់និងឈ្នះ​លើកីឡា​ករកម្ពុជា ជាច្រើននាក់ផងដែរ ស្នៀតខ្លាំងរបស់គេគឺជង្គង់ និងស្នៀតទាត់កាត់។ រីឯកីឡាករផាន់ គ្រាន់ស្នៀតខ្លាំង​របស់​គេ​គឺកណ្តាប់ដៃ និងជង្គង់ផងដែរ ក៍ប៉ុន្តែគ្រាន់តែ​គេ​មាន​កម្ពស់រាងទាបបន្តិចប៉ុណ្ណោះ។​ ចាំមើលកីឡាករផាន់ គ្រាន់​ និងកីឡាករថៃផេតក្លា នណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...