វ៉ាន់ វឿន និងឃីម បូរ៉ា ឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃ

0
113

ភ្នំពេញ ៖ កីឡាករ វ៉ាន់ វឿន អ្នក​ប្រដាល់មក​ពី​ក្លិប​​ឃ្លាំង​មឿង​កីឡា​ខេត្តពោធិសាត់ ឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃកៅថាប់ ខណៈកីឡាករឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ជួបកីឡាករថៃ ផេតណាមង៉ាម នៅលើសង្វៀនCNC នារសៀលថ្ងៃសៅរ៍ទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ។

កីឡាករវ៉ាន់ វឿន ត្រូវគេ​ផ្តល់​ទំនុកចិត្ត​ឱ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះកៅថាប់ អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេក្នុងកម្មវិធីនេះ ហើយមិនទាន់ដឹងថា កីឡាករថៃម្នាក់នេះមានវិជ្ជាគុណខ្លាំងប៉ុណ្ណានោះដែរ តែបើតាមសង្កេតកន្លងមកកីឡាករថៃភាគច្រើនពួកគេពូកែស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
​ចំណែកកីឡាករវ៉ាន់ វឿន គេ​មាន​កំណត់ត្រា​ប្រកួត​ជាង​៧០លើក​ប៉ុណ្ណោះ គឺ​ឈ្នះច្រើន​ជាង​ចាញ់ ហើយធ្លាប់ឈ្នះមេដាយសំរិទ្ធកីឡាស៊ីហ្គេមឆ្នាំ២០១៧ទៀតផង។ វ៉ាន់ វឿន គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និងជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ វ៉ាន់ វឿន នោះគឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ​ថៃ​មួយ​មុខ​ប៉ុណ្ណោះ។​ ក្នុងការប្រកួតនេះគេ​មិន​ហ៊ាន​អះអាង​មុន​ថា វ៉ាន់ វឿន អាច​​យកឈ្នះកៅថាប់ បាន​ឬ​អត់​នោះទេ?។ ចាំមើលតើ​ វ៉ាន់ វឿន ឈ្នះ​ឬមួយ​ក៏ កីឡាករថៃកៅថាប់ជាអ្នកឈ្នះសម្រាប់​ការជួបគ្នា​​នេះ?។

ដោយឡែកកីឡាករឃីម បូរ៉ា ជួបជាមួយកីឡាករថៃផេតណាមង៉ាម ក្នុងប្រ​ភេទ​ទម្ងន់​៦០គីឡូក្រាម ក្នុងការជួបគ្នានេះគ្មានប្រភពណាលើកឡើងពីការ​ធ្លាប់ជួប​គ្នារវាង​កី​ឡាករទាំង​ពីរទេនាពេលកន្លងមកនោះ ហើយក៍មិនដឹងថាកីឡាករថៃម្នាក់នេះមានកម្រិតវិជ្ជា​គុនខ្លាំង​ប៉ុណ្ណានោះ​ដែរ តែយ៉ាងណាកីឡាករថៃភាគច្រើនពួកគេពូកែស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលឲ្យគូប្រកួតដួលទាំងជំហ៊។

ចំណែកកីឡាករឃីម បូរ៉ា វិញជាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួយរូប ដែលបច្ចុ​ប្បន្នកំ​ពុង​ទទួល បានការគាំទ្រយ៉ាង​ច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជា​មួយ​នឹង​ការ​ចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន។ តែកីឡាករកម្ពុជារូបនេះចិត្តប្រ​ដាល់​របស់គេតូច រួមផ្សំ​ជា​មួយ​កម្លាំងស៊ុហ្វមិនសូវខ្លាំងផងនោះ​ ធ្វើឲ្យកីឡាកររូបនេះ​មិនសូវហ៊ាន​ប្តូរជាមួយគូប្រកួតណាដែលដើរចូលវាយ​កំញើញខ្លួននោះ​ឡើយ។ ទោះជាយ៉ាងនេះក្តីឃីម បូរ៉ា គេវាយតាមបច្ចេកទសដកថយ​មែនតែគេវាយ​សងមួ​យ​ៗ​វិញចំគោលដៅបានល្អ ការប្រ​កួត​រាល់លើកបើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយ​មិនប្រស់នោះទេ។ ចាំមើល​ការ​ជួបគ្នានេះកីឡាករកម្ពុជាឃីម បូរ៉ា ជាអ្នកឈ្នះឫកីឡាករថៃផេតណាមង៉ាម?៕

Facebook Comments
Loading...