ជនសង្ស័យចំនួន០១នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌព្រែកព្នៅឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
97

ភ្នំពេញ ៖ ជនសង្ស័យចំនួន០១នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ធ្វើការឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២១ និង៥០នាទី នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខសាលាអនុវិទ្យាល័យព្រែកព្នៅ ផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ អ៊ូ ចាន់វុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈដកហូត ១.ក្រាមពណ៌សថ្លា(ប្រភេទម៉ាទឹកកក)ចំនួន ០១កញ្ចប់ថង់តូច។ ២.ម៉ូតូម៉ាកយ៉ាម៉ាហា ស៊ីរ៉ូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១V  ០២២២ ចំនួន០១គ្រឿង។ ៣.ទូរសព្ទ៍ដៃចំនួន០១គ្រឿ។

ប៉ូលិសបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទះ នៅចំណុចខាងលើ ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន០១នាក់ ជិះម៉ូតូមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដោយមានការសង្ស័យកម្លាំងយើងក៏ធ្វើការឃាត់ត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លា (ប្រភេទម៉ា  ទឹកកក)ចំនួន ០១កញ្ចប់ថង់តូច ដែលជនសង្ស័យឈ្មោះអ៊ូ ចាន់វុទ្ធី បានលាក់ទុកក្នុងហោប៉ៅខាងមុខខាងឆ្វេង ភ្លាមនោះ កម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងនាំយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូណទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...