អតិថិជនអាចសម្រេចបាននូវក្តីស្រម៉ៃរបស់ខ្លួនជាមួយ ក្រុមហ៊ុនឆ្នោត សេដ្ឋី “សេដ្ឋីប៊ល” 6/35  

0
1376

ភ្នំពេញ ៖ ក្រុមហ៊ុនឆ្នោត សេដ្ឋី បានបើកពិធីសម្ភោធជាផ្លូវការ អំពីផលិតផលថ្មីដែលមានឈ្មោះថា “សេដ្ឋីប៊ល” 6/35 នៅសណ្ឋាគារ Mekong View Tow​er នាថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ត្រូវនិងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។

ការសម្ភោធផលិតផលថ្មីនេះក្នុងគោលបំណង ដាក់អោយដំណើការនូវផលិតផលដែលមានលក្ខណៈស្តង់ដារតែមួយគត់ក្នុងប្រទេសកម្ពុជា និងធ្វើអោយសម្រេចបាននូវក្តីស្រម៉ៃ របស់អតិថិជន និងចូលរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិ លើកកំពស់ជីវភាពប្រជាពលរដ្ឋ។

“សេដ្ឋីប៊ល” ជាប្រភេទឡូតូ៦/៣៥ មានប្រាក់រង្វាន់ធំចាប់ពី២០ម៉ឺនដុល្លារឡើងទៅ ដែលធ្វើការផ្សងសំណាងរហូតរកឃើញ អតិថិជនដែលមានសំណាង។ វាជាប្រភេទឡូតូមួយប្រភេទដែលផ្តល់ភាពយុត្តិធម៍បំផុត និងងាយស្រួលលេង អតិថិជនគ្រាន់តែជ្រើសរើសលេខផ្សេងៗគ្នា អោយបាន៦ខ្ទង់ ក្នុងចំណោមលេខទាំង៣៥ ពីលេខ១ដល់៣៥។

អតិថិជនអាចស្វែងរកទិញសេដ្ឋីប៊ល នៅតាមបណ្តាលភ្នាក់ងារលក់របស់ឆ្នោតសេដ្ឋីទាំងអស់ទូទាំង២៥ខេត្តក្រុង ដើម្បីធ្វើការផ្សងសំណាង ក្នុងមួយខ្សែមានតម្លៃត្រឹមតែ២.០០០រៀលតែប៉ុណ្ណោះ។ អតិថិជនអាចផ្ទៀងផ្ទាត់សន្លឹកឆ្នោតដែលបានទិញ ដើម្បីផ្ទៀងយករង្វាន់ធំរហូតទៅដល់ ២០០.០០០ ដុល្លារសហរដ្ឋអាមេរិក ហើយទឹកប្រាក់នេះនិងកើនឡើងបន្តបន្ទាប់ ប្រសិនបើមិនទាន់មានអតិថិជនឈ្នះ។

ក្រុមហ៊ុនធ្វើការផ្សាយបន្តផ្ទាលនូវលទ្ធផលតាមរយៈ Sethei Facebook Page, Sethei Website,TV Facebook, និងRadio នៅវេលាម៉ោង៧និង០០នាទីយប់ រៀងរាលថ្ងៃច័ន្ទ ពុធ និងសុក្រ៕

Facebook Comments
Loading...