រឿង សារ័ត្ន និងម៉ឺន មេឃា ឡើងជួបកីឡាករថៃដើម្បីដណ្តើមប្រាក់លាន

0
994

ភ្នំពេញ ៖ កីឡាកររឿង សារ័ត្ន អ្នកប្រដាល់នៃក្លិបកងពលតូច​ទ័ព​ឆ័ត្រ​យោង៩១១ ជួបប្រកួតជាមួយកីឡាករថៃNam Khakbuon ខណៈកីឡាករម៉ឺន មេឃា អ្នកប្រដាល់របស់ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួបកីឡាករថៃ Pha Nuvath Sakch​hay yong ដើម្បីដណ្តើមប្រាក់លាន នៅលើសង្វៀនCNC នាថ្ងៃអាទិត្យទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ។

កីឡាកររឿង សារ័ត្ន ជួបប្រកួតជាមួយកីឡាករថៃNam Khakbuon នេះក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅលើសង្វៀននេះ តែកីឡាករថៃ Nam Khakbuon គេធ្លាប់មកប្រកួតនៅស្រុកខ្មែរជាច្រើនលើកមកហើយ មានឈ្នះចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។ ចំណែកកីឡាកររឿង សារ័ត្ន គេ​​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយ​រូប ក្នុង​ចំណោម​អ្នក​ប្រដាល់​ស្រ​ករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំ​ពុង​តែ​ចាប់អារម្មណ៍ចំពោះស្នៀត​គុនរបស់​កីឡា​ករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្ស​នា​ជក់ចិត្តជាខ្លាំងនោះ។

ការ​ប្រកួតរបស់គេគ្មានញញើតឫខ្លាចរអាចំពោះគូ​ប្រកួតរបស់​ខ្លួនឡើយទាំងកីឡាករជាតិ និងកី​ឡា​ករអន្តរជាតិ ព្រោះរូបគេមានកណ្តាប់ដៃល្អ វាយចេញ​ចូលរហ័ស ហើយស្នៀតទាត់ និង​ជង្គង់ កែង ក៏ល្អថែមទៀត ហើយមាន​កាយសម្បទា​រឹងមាំ ចិត្ត​ប្រដាល់​ធំ និង​មាន​កលល្បិច​ខ្ពស់​ក្នុង​ការប្រកួត ហើ​យធ្លាប់ជួប​​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លងមក។ ការប្រកួតរាល់លើក​រឿង សារ័ត្ន គេ​មិនដែល​យោ​គ​យ​ល់​​ឡើយ​ចំពោះ​គូប្រកួត។ បើ​សម្លឹង​មើល​ឃើញថា​អាច​បំ​បាក់​បាន សារ័ត្ន​មិន​ទុក​យូរ​ទេ មួយ​ទឹក​ពីរ​ទឹក​គឺ គេ​វាយ​ផ្តាច់​យកឈ្នះ​ហើយ។ ចាំមើលកីឡា​កររឿង សារ័ត្ន និងកីឡាករ Nam Khakbuon នណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករម៉ឺន មេឃា ត្រូវជួបជាមួយកីឡាករថៃ Pha Nuvath Sakch​hay yong ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុន្មាននោះដែរ ព្រោះកីឡាករថៃម្នាក់នេះជាអ្នកចំណូលថ្មីដែលមកប្រកួតនៅសង្វៀននេះ។

ចំណែកកីឡាករម៉ឺន មេឃា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គេ​មើល​ឃើញ​ថា​ អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​ប្រកួត​ស្ទើរ​គ្រប់​សង្វៀន​ និង​ទទួល​បាន​ជ័យជម្នះ​រហូត​ផង​ដែរ។ កីឡាករវ័យក្មេងរូប​នេះ​មិន​ទាត់​ដឹង​ថា​ខ្លួន​ឯង​មាន​ស្នៀត​ខ្លាំង​ណា​មួយ​ ឬ​ឲ្យ​ច្បាស់​ដូច​ឪពុក​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ធ្លាប់​ឮ​ម្ដាយ​សរសើរ​ថា​ស្នៀត​ទាត់​គឺ​ដូច​គ្នា​ តែ​នៅ​ស្រាល។​ អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ខាង​លើ​ ប្រាប់​ពី​ចំណុច​ខ្វះខាត​រប​ស់​ខ្លួន​ដែរ​ថា​ គួរ​ត្រូវ​ពង្រឹង​ស្នៀត​ចាប់​ឡាំ​ជង្គង់​ឲ្យ​បាន​ច្រើន​ជាង​នេះ​ ព្រោះ​នៅ​ខ្សោយ។ ចាំមើលរវាងម៉ឺន មេឃា និងកីឡាករថៃ Pha Nuvath Sakch​hay yong នរណាជាអ្នកឈ្នះ?​៕

Facebook Comments
Loading...