គ្រួសារចាស់ជរាទីទាល់ក្រ ចំនួន៤០គ្រួសារទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

0
805

ភ្នំពេញ ៖ លោកសុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារចាស់ជរាទីទាល់ក្រ ចំនួន៤០គ្រួសារ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅសាលាសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋទាំងអស់ត្រូវការពារសុខភាពឲ្យបានល្អ ពិសេសកូនក្មេងតូចៗដែលងាយរងគ្រោះ ព្រោះរដូវនេះកម្តៅកំពុងកើនឡើងខ្លាំង ជាងនេះទៅទៀតត្រូវប្រុងប្រយ័ត្តអំពីអគ្គីភ័យដែលអាចកើតឡើងជាយថាហេតុ បើអាចសុំបងប្អូនត្រូវមានបំពង់ពន្លត់អគ្គីភ័យគ្រប់ផ្ទះ ព្រោះវាជួយបានច្រើនក្នុងការការពារទ្រព្យសម្បត្តិខ្លួនឯង និងអ្នកដ៍ទៃ។

លោកបន្តថា ក្នុងនាមប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន តែងគិ​ត​គូរពីសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេស នៅពេលដែលបងប្អូន ជួបប្រទះនឹង​គ្រោះ​ទុរ​ភិក្សផ្សេងៗ ដូចជាគ្រោះទឹកជំនន់ គ្រោះអគ្គីភ័យ ចរាចរណ៍ជាដើម ដើម្បីជួយ​សម្រា​ល​​ការ​លំ​បាក​រប​ស់​​បងប្អូន ហើយសកម្មភាពមនុស្សធ៌មទាំងនេះធ្វើឡើងគ្រប់ទីកន្លែងទាំងនៅ​ទី​ក្រុង​​និង​ជន​បទ មិន​ប្រកាន់និន្នាការនយោបាយ ឬព៌ណសម្បុរអី្វឡើយ ឲ្យតែបងប្អូនជួបទុក្ខ​លំបាក​កាក្កបាទ​ក្រហមកម្ពុជាតាមជួយបងប្អូនជានិច្ចមិនថានៅទីណានោះឡើយ។

លោកសុខ សម្បត្តិ បញ្ជាក់ថា បច្ចប្បន្ន​កា​រអភិ​វឌ្ឍ​រប​ស់ប្រទេ​សជាតិ​មានកា​ររីក​ចម្រើន​លើ​ គ្រប់វិ​ស័យក្រោម​ការដឹកនាំ​របស់​សម្ដេចតេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​ជានិច្ច​ចំពោះ​ផលប្រយោជន៍​របស់​ ប្រជាពលរដ្ឋ ដោយ​សម្ដេច​តែងតែ​ទម្លាក់​ថវិកា​ពីមួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​ឲ្យ​មក​ថ្នាក់​ សង្កាត់​កើនឡើង​ជានិច្ច ដើម្បីតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកបន្ថែមថា ចា​ប់​​ពីថ្ងៃ​នេះ​ពេលនេះទៅ យើងត្រូវចូល​រួម​លប់បំបាត់ ភាព​ក្រី​ក្រនិងភាព​ល្ងង់​ខ្លៅជាមួយគ្នា ដោយប្រ​ជាពលរដ្ឋទាំងអស់ ត្រូវប្រើ​ទឹកស្អាត​និង​បញ្ជូនកូនទៅ​សាលារៀន​ឲ្យ​បានគ្រប់គ្នា ដើម្បីអភិ​វឌ្ឍ​ប្រទេ​សជាតិ​យើង អោយបាន​រុង​រឿងជាលំដាប់។ គួរបញ្ជាក់ថា អំណោយផ្តល់ជូនប្រជាពលរដ្ឋនាពេលនោះរួមមានអង្ករ ៣០គីឡូក្រាម និងថវិកាចំនួន១០,០០០រៀលផងដែរ៕

Facebook Comments
Loading...